ព័ត៌មានសិល្បៈ និងកម្សាន្ត

Hwayoung និយាយពីរឿង​អាស្រូវ​ដ៏ឈឺចាប់អំឡុងធ្វើការរួមក្រុម T-ara

តារាសម្តែង Hwayoung បានស្រែកទ្រហោយំ នៅពេលដែលនិយាយពីរឿង​អតីតកាល ដែលធ្លាប់ធ្វើការ​រួមក្រុម T-ara ។​
យោងតាមគេហទំព័រ Allkpop បានចុះផ្សាយនៅថ្ងៃទី​៨ ខែកុម្ភៈ ​ឲ្យដឹងថា ក្នុងកម្មវិធី “Taxi” នាង​បាននិយាយពីរឿង​អាស្រូវ ដោយរង​នូវការប្រមាថ ក្នុងវេលាដែលធ្វើការរួមក្រុមជាមួយ T-ara ​។

Hwayoung បានចាកចេញពីក្រុម T-ara នៅឆ្នាំ​២០១២ ដោយនាង​បាននិយាយថា នៅពេលដែលគិតរឿង​អតីតកាល នាងពិតជា​ក្រៀមក្រំចិត្តយ៉ាងខ្លាំង ដោយ​ចាក់សោខ្លួនឯង​ក្នុងបន្ទប់ ស្រែកទ្រហោយំ​ ស្រក់គីឡូយ៉ាងច្រើន ក្នុងរយៈពេល​ ៥ឆ្នាំ​ធ្វើការ​នៅក្រុម T-ara ដោយរងនូវហិង្សា សម្លុត​ធ្វើបាប​​។​
ការ​បញ្ចេញនូវ​រឿងរ៉ាវឈឺចាប់របស់ Hwayoung ពាក់ព័ន្ធនឹង​ក្រុម T-ara បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ប្រតិកម្ម យ៉ាងខ្លាំង បន្ទាប់ពីនាង​រងនូវ​អំពើហិង្សា នោះ៕​
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=erfKZs6yi4s

មតិយោបល់