ព័ត៌មានសិល្បៈ និងកម្សាន្ត

Park Bo Gum បកស្រាយទំនាក់ទំនងផ្អែមល្ហែមបែបបងប្រុសរបស់ Song Joong Ki

សារព័ត៌មាន Hallyu Star បាននិយាយពីទំនាក់ទំនងបងប្អូនដ៏សែនផ្អែមល្ហែម រវាង Park Bo Gum ជាមួយនឹង Song Joong Ki ដែលជាតួឯកប្រុសដ៏ល្បី ហើយបានផ្ដល់បទសម្ភាសន៍ខ្លះជំវិញបញ្ហារឿងនេះ ដល់សារព័ត៌មានចិន China Times ។

បើយោងតាមសារព័ត៌មានចិន តៃវាន់ China Times បានសម្ភាសន៍ Song Joong Ki ខណៈមានជំនួសហ្វេនៗ នៅក្នុងទីក្រុង តៃវ៉ាន់ កាលខែមុន បានឲ្យដឹងថា ចំពោះពាក្យដំបូងដែលបានពោលឡើងគឺ ” ខ្ញុំនៅមានខ្វះខាតច្រើនណាស់ ” ដែលវាចានេះនិយាយសំដៅលើភាពមិនសក្ដិសមជាបងប្រុស សម្រាប់ទំនាក់ទំនងរបស់អ្នកទាំងពីរ ។

រីឯតារាប្រុស Park Bo Gum បានបន្ដសម្ដីជាមួយគ្នានោះថា ” គាត់តែងតែទិញនូវអាហារឆ្ងាញ់ជាច្រើន យកមកឲ្យខ្ញុំញ៉ាំ សំឡេងរបស់គាត់ស្រទន់ គាត់ជាចំនុចផ្ដើមដំបូងដែលខ្ញុំស្គាល់ភាពជាបងប្អូនប្រុស ” ។

គួរជម្រាបបន្ថែមថា នៅក្នុងបទសម្ភាសន៍តារានោះដែរ Park Bo Gum បានបន្ដលើកឡើងទៀតថា ” ខណៈដែលមានអ្នកគាំទ្រជាច្រើនបានគាំទ្រខ្ញុំ ខ្ញុំមិនចង់បំភ្លេចនូវអត្តចរិតធម្មជាតិរបស់ខ្ញុំឡើយ ខ្ញុំនៅតែបន្ដជាសិល្បករ ហើយបន្ទាបខ្លួនរហូត ប្រសិនបើអ្នករាល់គ្នាញញឹម ជូនពរសូមសេចក្ដីសុខ សប្បាយ មានដល់អ្នកគ្រប់គ្នា ” ៕

មតិយោបល់