ព័ត៌មានសិល្បៈ និងកម្សាន្ត

Jiyeon ត្រូវផ្អាកចេញបទចម្រៀង ខណៈ T-ara រកាំរកូស

បន្ទាប់ពី Hwayoung ទម្លាយការប្រើអំពើហិង្សាលើរូបនាង ឥឡូវតាមរយៈព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមចម្រៀង T-ara ត្រូវបានផ្អាកការចេញបទចម្រៀងទោល របស់ផលិតកម្ម MBK Entertainment ដែលប្រកាសដោយថា ការវិលត្រឡប់របស់សមាជិកក្រុម នាង Jiyeon ក៏ត្រូវបានព្យួរសិន ដោយមិនទាន់មានភាពប្រាកដប្រជាឡើយ។

នាង Jiyeon បាត់មុខព្រោះមានភាពមមាញឹករៀបចំបទចម្រៀងទោល កាលពី ៣ ឆ្នាំមុន យ៉ាងណាមិញ តាមរយៈសារព័ត៌មាន Star News បានប្រាប់ឲ្យដឹងថា រូបនាងទើបតែចេញមុខជាថ្មី បន្ទាប់ពីសមាជិកក្រុមចម្រៀងបួននាក់ទៀតមាន T-ara, Hwayoung, Hyoyoung,និង Areum ក៏ផ្អាកការចេញចម្រៀង ។

ក៏ប៉ុន្តែ បើតាមការបកស្រាយរបស់ផលិតកម្ម MBK Entertainment បានឲ្យដឹងថា វាជារឿងពិត ដែលយើងបានពន្យាការចេញចម្រៀងទោលរបស់ Jiyeon យើងរំពឹងថា វាមិនទាន់ត្រូវជាមួយពេលវេលាសមរម្យនឹង ចេញអាល់ប៊ុមចម្រៀងនេះ យើងនឹងយកពេលវេលាយើង រង់ចាំវេលាថ្មីប្រសើរជាងនេះ ដែលជាពេលមួយ មានភាពទាកទាញនឹងផ្ទុះខ្លាំងសម្រាប់បទនេះ ៕

មតិយោបល់