ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា និង ឆឹម សក្កដា ផ្អែមដល់ក ថ្ងៃ១៤ កុម្ភៈ

កាលពីយប់ទី១៤ កុម្ភៈម្សិលមិញ តារាសម្ដែង លោកឆឹម សក្កដា និងអ្នកនាងពេជ្រ សោភា បានបង្កើតភាពភ្ញាក់ផ្អើលកាន់តែខ្លាំង នៅលើឆាកឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាមួយនឹងការសារភាពស្នេហ៍របស់តួប្រុសចំពោះតួស្រី ក្នុងថ្ងៃនៃក្ដីស្រឡាញ់។ លោកឆឹម សក្កដាត្រូវគេអនុញ្ញាតិអោយមកពញាក់អារម្មណ៍ដល់អ្នកនាងដល់ឆាក និងសារភាពស្នេហ៍ ដោយលោកសុំស្រឡាញ់អ្នកនាង និងសុំជាមិត្ត១០០ឆ្នាំ ដើម្បីនៅថែអ្នកនាងអស់មួយជីវិត។

អ្នកនាងពេជ្រ សោភា ត្រូវគេឃើញបង្ហូរទឹកភ្នែករំភើបនៅលើវេទិកា ដោយបានទាំងអោបតួប្រុស ក្នុងពេលទទួលបាច់ផ្កានោះផង។ គេមិនដឹងថាទិដ្ឋភាពសារភាពស្នេហ៍ត្រៀមការត្រៀមខ្លួនពីភាគីទាំងពីរ ឬយ៉ាងណានោះទេ តែបើយោងតាមទិដ្ឋភាព គឺមានការរៀបចំទុកដោយអ្នកផលិតកម្មវិធី ហើយទំនងជាពេជ្រ សោភា មិនបានដឹងខ្លួនមុនឡើយ។

សូមទស្សនាវីដេអូពញាក់អារម្មណ៍ របស់លោកឆឹម សក្កដា ចំពោះពេជ្រ សោភា ថ្ងៃ១៤ កុម្ភៈ ម្សិលមិញ៖

https://www.youtube.com/watch?v=yz-jnm7oojA&feature=youtu.be

មតិយោបល់