ពិតជារឿងមួយដែលមិននឹកស្មានដល់មែន ក្រុម PSG បានយកឈ្នះលើក្រុមខ្លាំងរបស់អេស្ប៉ាញដល់ទៅ ៤-០ ក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។
Di Maria និង Cavani សុទ្ធតែធ្វើបានល្អដូចគ្នាកាលពីយប់មិញ ត្បិតអីជាថ្ងៃខួបកំណើតរបស់ពួកគេផងដែរ។ ដូចដែលអ្នកគាំទ្រនៅបារាំងចង់បាន ជ័យជម្នះនៅជើងទី១ ក្នុងលទ្ធផល ៤-០ នេះអាចនឹងមានភាពកក់ក្ដៅបន្តិចហើយសម្រាប់ក្រុមនៅទីក្រុងបារីសមួយនេះ ព្រោះថាតាំងពីប៉ះគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ PSG មិនដែលមានវាសនាយកឈ្នះ Barcelona ដើម្បីឡើងទៅវគ្គបន្ដនោះទេ។

មួយវិញទៀត ក្រុមអ្នកមានប្រទេសបារាំងខាងលើនេះបានដាក់គោលដៅដើម្បីយកពាន Champions League ម្ដងផងដែរ ដោយបានចំណាយប្រាក់លើការទិញដូរកីឡាករក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះរហូតដល់ ៧០០លានអឺរ៉ូទៅហើយ។
យ៉ាងណាមិញ ជ័យជម្នះនេះមិនទាន់ប្រាកដថា PSG ឡើងទៅវគ្គបន្ដ១០០%នោះទេ ព្រោះនៅមានជើងទី២ទៀត ដែលត្រូវធ្វើឡើងនៅទឹកដីរបស់ Barcelona ម្ដង។ តែលទ្ធផលឈ្នះ ៤- ០ នេះអាចធ្វើឱ្យក្រុមនៅទីក្រុងបារីសមានទំនុកចិត្តខ្ពស់ហើយ៕


មតិយោបល់