ទើបតែបានទទួលការចាប់អារម្មណ៍ជាមួយនឹងបទ «អត់សង្សារលើកដៃ»ថ្មីៗសោះ ពេលនេះតារាចម្រៀងលោកជុំ លីណូ បានបញ្ចេញបទថ្មី ដែលមិនចម្លងគេមួយបទទៀតហើយ ដោយលោករំពឹងយ៉ាងខ្លាំងថាបទដែលជាស្នាដៃតែងនិពន្ធរបស់លោក និងក្រុមការងារមួយនេះ ពិតជាផ្ទុះពេញទំហឹង។ ការរំពឹងបានកើតឡើងស្របគ្នាជាមួយបទ«អត់លុយ អត់លិឍ»មួយនេះចាប់ផ្ដើមមានសន្ទុះ ជាពិសេសក្នុងអំឡុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ កាលពីថ្ងៃទី១៤ កុម្ភៈ ខណៈដែលបទនេះ ជាការឆ្លើយតបចំពោះយុវវ័យដែលគាំទ្រស្នាដៃរបស់លោក ក្រោយបទមុនៗកំរើកទីផ្សារ។
លោកជុំ លីណូ ដោយសារតែលោកកាន់តែយល់ពីតម្លៃបទនិពន្ធថ្មី ទើបលោកប្រឹងប្រែងទ្វេរដងផលិតបទថ្មី ដើម្បីកន្ទ្រាក់ការចាប់អារម្មណ៍ក្នុងស្រទាប់យុវវ័យ។ លោកថាខ្លួននឹងវាយលុកទីផ្សារបទថ្មីអោយបានពេញទំហឹង បន្ទាប់ពីបទរបស់លោកដែលបានចេញបន្តបន្ទាប់ មានការទទួលស្គាល់ធ្វើអោយលោកមានកម្លាំងចិត្ត។ លោកថាបទ«អត់លុយ អត់លិឍ» គឺជាបទដែលមានខ្លឹមសារជាមួយនឹងបទ«អ្នកអត់សង្សារលើកដៃ» បន្ទាប់ពីបទមួយនោះផ្ទុះឡើងក្នុងពេលឡើងប្រូម៉ូត។ បទនេះលោកថាឆ្លុះបញ្ចាំងពីតថសង្គមជាក់ស្ដែង ដោយសារតែលោកបានឮច្រើនថាអោយខ្វះលទ្ធភាព និងមិនសូវមានលុយ គឺកម្ររកបាននារីជាទីស្រឡាញ់ធ្វើជាគូស្នេហ៍ ជាពិសេសគឺនារីស្អាតៗដែលបុរសភាគច្រើនប្រាថ្នាចង់បាន។ ក្នុងនោះបទ«អត់លុយ អត់លិឍ» ក៏មានចង្វាក់ភ្លេង និងទំនុកច្រៀងដែលលោកពេញចិត្ត និងមានទំនុកចិត្តផងដែរ ទើបលោកសម្រុកចេញបង្ហោះអបអរថ្ងៃ១៤ កុម្ភៈ ហើយក៏កត់សម្គាល់ថាមានយុវវ័យត្រូវចិត្ត។ លោកថាសប្បាយចិត្ត ដែលក្រោយពេលចេញភ្លាម ក៏មានអ្នកចូលចិត្តភ្លែត ដោយលោកយល់ថាជាការប្រឹងប្រែងមិនស្ដាយកម្លាំង។
តោះតើបទថ្មីរបស់លោកជុំ លីណូមានខ្លឹមសារ និងចង្វាក់ភ្លេងបែបណា សូមស្ដាប់កម្សាន្ត៖
https://www.youtube.com/watch?v=JpmQCo_cevs
មតិយោបល់