បន្ទាប់ពីស្រវ៉ាពានជាច្រើននៅក្នុងដៃ តារាចម្រៀងស្រី អ្នកនាង Adele ត្រូវបានហ្វេនៗអ្នកគាំទ្រជាច្រើន សរសើរចំពោះសមត្ថភាពនាង ដែលមានអ្នករិះគន់តារាស្រី Beyoncé ជាច្រើន រហូតដល់មានពាក្យរិះគន់ខ្លាំងៗថា Beyoncé ប្រហែសពេកត្រូវ Adele ស្រវ៉ាពានអស់ នេះបើតាមរយៈគេហំព័រ independent ធ្លាប់បានចេញផ្សាយ ។
ពាក្យរិះគន់នេះហាក់បីដូចជា បានចាប់អ្នកទាំងពីរ មកជល់នៅលើសង្វៀនកម្មវិធី ប្រគល់ពានរង្វាន់ Gammys 2017 ក៏ប៉ុន្តែតារាស្រី Adele បានបកស្រាយពាក្យសម្ដីពិតនាងដូចនៅក្នុងវីដេអូខាងក្រោម ដែលមានខ្លឹមសារថា ៖ ” អ្នកដែលជំរុញអ្វីគ្រប់យ៉ាងក្នុងជីវិតខ្ញុំ គឺប៊ីយ៉ុនសេ… ការចែករំលែករបស់នាងពិតជាធំធេង, អស្ចារ្យ, និងទូលំទូលាយណាស់។ យើងនឹងរង់ចាំនូវអ្វីច្រើនជាងនេះពីអ្នក ហើយយើងកោតសរសើរអ្នក គ្រប់គ្នានៅទីនេះគោរពស្រលាញ់អ្នកខ្លាំងមែនទែនតែម្តង។ អ្វីដែលអ្នកបានជម្រុញទឹកចិត្តខ្ញុំ និងមិត្តភក្តិខ្ញុំគ្រប់គ្នានោះ គឺអ្នកបានបង្រៀនឲ្យពួកយើងងើបឈរឡើងដោយខ្លួនឯង ដូច្នេះខ្ញុំស្រឡាញ់អ្នក (ប៊ីយ៉ុនសេ) ពាន Grammy របស់ខ្ញុំនៅពេលនេះគឺបានដោយសារអ្នក ហើយអ្នកគ្រប់គ្រង ស្វាមី និងកូនប្រុសខ្ញុំក៏ស្រឡាញ់អ្នកខ្លាំងដូចគ្នា ” ៕
សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
https://www.youtube.com/watch?v=z5ZFbcjDZpY
មតិយោបល់