ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាប្រុស៤រូប ដាក់បទថ្មីបំបុកគ្នា

បរិបទនាពេលបច្ចុប្បគេចាប់អារម្មណ៍ថា Original Song ស្ទើរតែក្លាយជារឿងប្រជែងគ្នាទាំងតារាមានផលិតកម្ម និងមិនមានផលិតកម្មជ្រកកោណ។ ជាមួយគ្នានោះ គេកត់សម្គាល់ឃើញតារាប្រុស៤រូប ដែលគេស្គាល់ថាជាសមាសភាពក្នុងក្រុមគ្រួសារតារាកម្ពុជា ចេញបទថ្មីបំបុកគ្នាតែម្ដង ខណ:ដែលបទទាំងនោះក៏ផ្ដើមកន្ទ្រាក់អារម្មណ៍អ្នកគាំទ្រគួរឲ្យកត់សម្គាល់។

លោកគឹម ថាណា គឺជាតារាចម្រៀងរបស់ផលិតកម្មBN។ បទOriginal របស់លោក ដែលមានចំណងជើងថា «ពេលដែលឯកា»ទើបចេញបង្ហោះកាលពីថ្ងៃទី១៤ កុម្ភ:ប៉ុណ្ណោះ ក្នុងពេលដែលនៅប៉ុន្មានថ្ងៃនេះ មានអ្នកចែកចាយច្រើន។ នេះជាស្នាដៃបើកឆាករបស់លោក បន្ទាប់ពីលោកទើបនឹងធ្វើខួបកំណើតក្ដៅៗ។

លោកអៀង វុត្ថា គឺជាតារាចម្រៀងមិនទាន់មានផលិតកម្មជ្រកនៅឡើយ ប៉ុន្តែលោកបានក្លាយជាតារាវ័យក្មេងមួយរូបដែលទទួលការចាប់អារម្មណ៍ ក្រោយការដាក់បង្ហោះបទ Original Sing ជាស្នាដៃផ្ទាល់ខ្លួន ក្រោមចំណងជើងថា«ជួបបងថាបងល្អ ស្គាល់គេថាគេល្អ»។

//www.youtube.com/watch?v=WQF4q_ZyyXI

លោក សុគន្ធ ដេវីដ ដែលជាតារាចម្រៀងស្ងាត់បទចម្រៀងមួយខ្យល់ធំ ក៍ទើបដាក់បង្ហោះបទថ្មី ក្រោមចំណងជើងថា«អនាគតអូននឹងល្អ បើគ្មានបង» ដែល ត្រូវគេមើលឃើញថាមានភាពទាក់ទាញណាស់ដែរ។

//www.youtube.com/watch?v=g_HteZ4ip98

មិនខុសគ្នាដែរលោក អ៊ិន ចាន់រតនា ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មMega ក៍ធ្វើឲ្យមានការចាប់អារម្មណ៍មិនណយដែរជាមួយបទដំបូង ជាស្នាដៃរបស់ខ្លួនក្រោមចំណងជើងថា«ព្រះគុណម៉ែ»។ នេះជាបទបើកឆាក ក្រោយផលិតកម្មធ្លាប់ជ្រកដួលរលំ តែជាបទដែលមានការគាំទ្រខ្ពស់ ដោយសាររតែខ្លឹមសារបុកត្រូវអារម្មណ៍មហាជន។

//www.youtube.com/watch?v=DjC3VjwEup0

មតិយោបល់