ចាត់ទុកជាការចាប់អារម្មណ៍ផងដែរ ដែលតារាចម្រៀងនាង មាស សុខសោភា បានចេញថតបទចម្រៀងថ្មី ហើយលេងស្ទីលត្រងោលខុសប្លែកពីមុន បើទោះជានាងមិនបានកោរសក់ពិតៗ។ នេះជាស្ទីលថ្មីមួយ ដែលនាងបានបង្ហាញក្នុងបទចម្រៀងស្នេហាឈឺចាប់របស់ខ្លួន ដែលនឹងគ្រោងចេញលក់ក្នុងពេលខាងមុខ។
ចម្រៀងមួយបទក៏ត្រូវបានគេរំពឹងថា នឹងជួយឲ្យ មាស សុខសោភាលេចធ្លោរជាមួយស្ទីលថ្មីនេះផងដែរ ដោយសារក្នុងបទចម្រៀងដែលនាងបានថតមុនៗ គេមិនដែលឃើញនាងលេងស្ទីលកោរសក់ ឲ្យត្រងោលបែបនេះ។ នេះក៏ស្ទីលនាំមុខគេ ដែលនាងបានបង្ហាញផងដែរ ក្នុងចំណោមតារាស្រីល្បីឈ្មោះលំដាប់ជួរមុខ នៅក្នុងពិភពសិល្បៈចម្រៀង។
បើទោះជាស្ទីលត្រងោលនេះ គ្រាន់តែជាការប្រើបច្ចេកទេស ប៉ុន្តែមានការបញ្ជាក់ថា នាងក៏បានលះបង់កាត់សក់កំណើតរបស់នាងឲ្យខ្លីផងដែរ ដើម្បីឲ្យស្ទីលធ្វើសក់ត្រងោលរបស់នាងមើលទៅរាបស្មើស្អាត។
មតិយោបល់