ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ៅ ស៊ីណាត ស្ងាត់ៗសម្រាលកូនស្រី

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:ដែលតារាចម្រៀងអ្នកនាងម៉ៅ ស៊ីណាត មិនមានព័ត៌មានរៀបការជាលើកទី២ ក្រោយការបែកបាក់ពីមេធាវី កា សាវុធ នោះផង ស្រាប់តែមានដំណឹងថាបានសម្រាលកូនស្រី។ អ្នកនាងបានសម្រាលកូនស្រីកាលពីថ្ងៃទី១៧ កុម្ភ:នេះ នឹងបានបង្ហោះជាសាធារណ: ថាជាដំណក់ឈាមរបស់ស្វាមីមិនទាន់រៀបការក្រោយ។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថា ក្រោយពីបានរួមរស់មិនរៀបការជាមួយលោក វិសាល អ្នកនាងក៍សម្រេចចិត្តយកកូនជាមួយ ដោយអ្នកនាងប្រាប់ថាសុខចិត្តបិទដំណឹងពរពោះ មិនមានការបង្ហាញនោះទេ រហូតដល់ថ្ងៃសម្រាលកូន។ អ្នកនាងទើបតែបានបង្ហាញពីមុខមាត់ កូនស្រីក្រោយពេលប្រសូត្រឡើងប៉ុណ្ណោះ ដោយអះអាងថា មិនខ្វល់ពីការរិះគន់រឿង មានកូនមិនទាន់រៀបការនោះទេ ដោយសារអ្នកនាង និង លោកវិសាល សុទ្ធតែមេម៉ាយ និងពោះម៉ាយដូចគ្នា។

ក្នុងនោះអ្នកនាង ក៍មិនច្បាស់ពីគម្រោងរៀបការនោះផង បន្ទាប់ពីយល់ថាអាពាហ៍ពិពាហ៍ក្រោយពេលមានកូន គឺលែងសំខាន់ តែអ្វីដែលមានតម្លៃគឺ អេតាស៊ីវិល និងការយល់គ្នា។ អ្នកនាងថាខ្លួនសុខចិត្តលាក់មុខ មិនឲ្យគេដឹងពីការពរពោះនោះទេ អ៊ឹចឹងហើយទើបអ្នកនាងុល់ថាធូរចិត្ត ក្រោយពេលលាតត្រដាងឲ្យមហាជនដឹងថាអ្នកនាងពិតជាមានកូនម្នាក់ ក្រោយការរួមរស់ជាមួយគូរស្នេហ៍មិនរៀបការ។

មតិយោបល់