ព័ត៌មានជាតិ

បុរសម្នាក់ចងកផ្តាច់ជីវិត បន្សល់ទុកបណ្តាំមួយច្បាប់ឲ្យប្រពន្ធ

ភ្នំពេញ: បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំមួយច្បាប់ឲ្យប្រពន្ធជាទីស្រឡាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៤នាទី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ៣០ ផ្លូវ៣៣៦ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គឹម ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករៀបចំតុបតែងសម្អាងការចំណាន ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ខេត្តខេមរ:ភូមិន្ទ ខេត្តកោះកុង ដែលជាផ្ទះប្រពន្ធដើមឈ្មោះ អាណែត ។ ចំណែកប្រពន្ធក្រោយ រស់នៅកន្លែងកើតហេតុមានឈ្មោះ គង់ សំអឿន ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ស្រុកពាធិ៍រាំង ខេត្តព្រៃវែង មិនទាន់មានកូនទេ ហើយបានរួមរស់ជាមួយគ្នារយ:ពេល២ឆ្នាំមកហើយ ។

តាមលិខិតបណ្តាំ បានសរសេផងដែរថា « ខ្ញុំលាហើយប្រពន្ធជាទីស្រលាញ់! (អឿន) ខ្ញុំលាហើយកូនៗទាំង២របស់ប៉ា និងប្រពន្ធដ៏ល្អ ខ្ញុំអត់មានជម្រើសទេ ខ្ញុំលាហើយ លាអ្នករាល់គ្នា ឲ្យខ្ញុំសុំទោស លេខទូរសព្ទ អាណែត នៅកោះកុង 010 228 077 មិនបាច់ធ្វើបុណ្យឲ្យខ្ញុំទេ យកសពខ្ញុំទៅបូជានៅវត្តណាក៏បានដែរ! ខ្ញុំលាហើយ! »។

តែបើតាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា តាំងពីប្តីគាត់ត្រឡប់ពីរៀបតុបតែងការ នៅឯខេត្តកោះកុង ប្តីរបស់គាត់មានទឹកមុខមិនសប្បាយចិត្តដូចមានរឿងអ្វីមួយ។ ហើយគាត់ជាប្រពន្ធបានសួរប្តីគាត់ដែរ តែប្តីរបស់គាត់មិនដែលប្រាប់អំពីបញ្ហាអ្វីឡើយ គ្រាន់តែនិយាយថា ទៅរៀបតុបតែងការមានការខាតប្រហែល៥០០ដុល្លារ។ លុះដល់ថ្ងៃកើតហេតុ ប្តីរបស់គាត់បានទុកម៉ូតូនៅខាងក្រោមផ្ទះ ដោយបាត់ជនរងគ្រោះ ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញចងកស្លាប់បាត់ទៅហើយនៅក្នុងបន្ទប់ទឹកឡៅតឿ ទើបគាត់ជាប្រពន្ធបានស្រែកហៅកូនក្មួយជួយទ្រលើដាក់ចុះមកខាងក្រោម និងជួយសង្គ្រោះតែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង ភ្លាមៗផងដែរ។

ក្នុងនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធ៣នាក់ តែមិនបានបញ្ជាក់ថានៅទីណាខ្លះទេ ហើយជនរងគ្រោះមិនសូវចេះមាត់កឡើយ ដឹងតែពីធ្វើការងារដើម្បីគ្រួសារ ហើយការងាររបស់ជនរងគ្រោះ គឺមានច្រើនជារៀងរាល់ថ្ងៃផងដែរមិនតែប៉ុណ្ណោះក៏មិនដែលមានទំនាស់ជាមួយអ្នកជិតខាងនោះឡើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនិងនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្សែអង្រឹងពិតប្រាកដមែន ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/AUv7UpxCRPI

មតិយោបល់