ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម សំអូន ចេញបទ “នឹកម៉ែ” Original Song

ក្រោយបញ្ចប់ពិធីខួបកំណើត ដែលចំណាយថវិកាមិនក្រោម២ម៉ឺនដុល្លារ តារាចម្រៀងយ៉ែម សំអូន បានបញ្ចេញបទចម្រៀង Original Songs ថ្មីស្រឡាង ក្រោមចំណងជើងថា ”នឹកម៉ែ” ។ នេះជាបទដែលឆ្លុះបញ្ចាំងពីសេចក្ដីស្រទ្បាញ់ និង នឹករឭកដល់អ្នកម្ដាយ ដែលជាអ្នកមានគុណរបស់អ្នកស្ដាប់គ្រប់រូប។

បទចម្រៀងនេះ កំពុងបំពេអារម្មណ៍អ្នកស្ដាប់ ឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកម្ដាយច្រើនឡើង ខណ:ដែលបទចម្រៀងនេះ ក្រៅពីមានអត្ថន័យជ្រាលជ្រៅ ក៏បង្កប់នូវទឹកដមសំឡេងគួរឲ្យទាក់ទាញផងដែរ។

លោក យ៉ែម សំអូន បញ្ជាក់ថារាល់ បទចម្រៀង ដែល លោកច្រៀង គឺភាគច្រើនស្ដែងពីជីវិតពិត នៃសង្គមសព្វថ្ងៃតែម្ដង។ ដូចជាបទ ”នឹកម៉ែ” គឺស្ដែងចេញពីអារម្មណ៍ពិត ដែលកើតឡើងពេលដែលលោក កំពុងអង្គុយសរសេរបទ ចម្រៀងមួយនេះ ធ្វើឲ្យលោកមានអារម្មណ៍នឹកអ្នកម្ដាយ ដែលបានឃ្លាតឆ្ងាយពីលោក ជាច្រើនឆ្នាំមកហើយ។

ក្រោយបទ ”នឹកម៉ែ” ចេញជា Full Audio គេឃើញមានការចាប់អារម្មណ៍ច្រើន ដោយការចេញថត MV វិញ គឺលោកគ្រោង នឹងធ្វើឆាប់ៗនាពេលខាងមុខនេះ។ បទ «នឹកម៉ែ»មានតារាសម្ដែងល្បីៗថតក្នុង MV នេះ ដូចជា អ្នកនាងស្វែង សុជាតា, សម ម៉ាណា , សុខ សុជាតា, អ៊ឹង និមល និង លោកលាង ឧត្តម ជាដើម៕

មតិយោបល់