តាមរយៈបទសម្ភាសន៍ជុំវិញរឿងដែលលោកស្រី Angelina Jolie បានដឹកនាំសម្ដែង ដែលមានចំណងជើងថា ” ដំបូងខ្មែរក្រហមសម្លាប់ ប៉ារបស់ខ្ញុំ ” ជាភាសាអង់គ្លេសថា ” First They Killed My Father” នៅក្នុងកម្មវិធី ” Good Morning America ” ឬ ” អរុណសួស្ដីអាមេរិក ” របស់គេហទំព័រ ABC News លោកស្រី Angelina Jolie និយាយរៀបរាប់ជាច្រើនជុំវិញដំណើររឿងមួយនេះ នឹងបានបកស្រាយពីបញ្ហាគ្រួសារលោកស្រី ផងដែរ ។
សម្រាប់បញ្ហាគ្រួសារលោកស្រី Angelina Jolie ដែលបច្ចុប្បន្ននេះ លោកស្រី ផ្ដោតសំខាន់ទៅលើ សុខភាពរបស់គ្រួសារទាំងមូល ដូចលោកស្រីបាននិយាយថា ” យើងផ្ដោតទៅលើសុខភាពរបស់ក្រុមគ្រួសារពួកយើង ដូច្នេះហើយ ពួកយើងនឹងរឹងម៉ាំ នៅពេលពួកយើងឆ្លងផុតរឿងរ៉ាវនោះ ពីព្រោះនោះជាអ្វី ដែលយើងមានការតាំងចិត្ត ក្នុងការកំណត់ក្រុមគ្រួសារមួយ ” ។
រីឯចំពោះអតីតស្វាមីរបស់លោកស្រីវិញ លោកស្រីនៅតែប្រកាសជំហរថា ” ខ្ញុំមិនចង់និយាយអ្វីច្រើនេះជាងនេះទេ ពួកយើងនៅតែជាគ្រួសារនឹងគ្នា ហើយពួកយើងនៅតែជាគ្រួសារតែមួយ ” ។
ជុំវិញបញ្ហារឿង ម៉ាដុក ដែលជាកូនចិញ្ចឹមរបស់លោកស្រី Angelina Jolie ដែលលោកបានយកពីមជ្ឈមណ្ឌលកុមារកំព្រា ក្នុងខេត្តបាត់ដំបង នៅក្នុងឆ្នាំ ២០០២ នោះ លោកស្រីបាននិយាយពីហេតុផលខ្លះៗ នឹងអារម្មណ៍ចំពោះ ម៉ាដុក ថា ” ខ្ញុំមិនបានដឹងច្រើនអំពីកំណើតរបស់កូន នឹង ឪពុកម្ដាយបង្កើតគេ ក៏ប៉ុន្ដែខ្ញុំជឿថា ពួកគាត់ធ្លាប់បានឆ្លងកាត់របបសង្គ្រាមនេះ ខ្ញុំគ្រាន់តែចង់យល់ពីកូនបន្ថែម ហើយនឹងវប្បធម៌របស់កូន កាន់តែស៊ីជម្រៅ ហើយខ្ញុំចង់ពាំនាំរឿងនេះទៅកាន់ប្រទេសគាត់ នឹងជាភាសាគាត់ ។
សូមជម្រាបបន្ថែមថា ទន្ទឹមនឹងនោះដែល លោកស្រីបានបន្ដទៀតថា ” ដូច្នេះការនៅជាប់ជាមួយគាត់ ( ម៉ាដុក ) ជាលក្ខណៈសំណុំ នឹងបានសិក្សាពីប្រវត្តិគាត់ ចេញពីប្រទេសរបស់គាត់ ហើយជាប់ជាមួយ ជនរួមជាតិ គាត់រាល់ថ្ងៃ គឺអារម្មណ៍ដ៏អស្ចារ្យបំផុត ” ៕
មតិយោបល់