ពេលថ្មីៗនេះលឺពាក្យចចាម អារ៉ាមមួយ ពីអ្នកគាំទ្ររបស់កញ្ញាមាស សុខសោភា ថា កញ្ញាមាស សុខសោភា មានគម្រោងចាកចេញពីផលិតកម្មថោន ហើយថាតារាចម្រៀងដែលធ្លាប់តែមានប្រជាប្រិយភាពជាងគេ នៅក្នុងផលិតកម្មថោន ពេលនេះ ហេតុអ្វីបានជាមិនសូវមានបទចម្រៀងថ្មីៗចេញលក់នៅលើទី ផ្សារ ?
សូម្បីតែបទចម្រៀងដែលជាបទរបស់ខ្លួនឯង បែរជាមានតារាផ្សេងមកសម្តែងជំនួសទៅវិញ ដោយកាលពីមុនបទដំបូងៗនៅក្នុងផលិតកម្មថោនគ្រប់បទ សុទ្ធសឹងតែមានកញ្ញាមាស សុខសោភា ជាអ្នកសម្តែងទាំងអស់ជាពិសេសជាមួយលោកករុណា ពេជ្រ ។ ទន្ទឹមនឹងនេះស្រាប់តែមានព័ត៌មានពីមជ្ឈដ្ឋានមួយចំនួនបាន និយាយថា កាលដែលនាងមិនមានចេញបទចម្រៀងថ្មីៗ ហើយពេញនិយមសម្រាប់យុវវ័យដែលធ្វើឱ្យប្លែកអារម្មណ៍ដូចកាលពី មុននោះ ដោយសារតែនាងចាកចេញពីផលិតកម្មថោន ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាង។
នេះជាព័ត៌មានមួយ ដែលធ្វើឱ្យអ្នកគាំទ្រកញ្ញាមាស សុខសោភា មានការងឿងឆ្ងល់ថា តើនាងចាកចេញពីផលិតកម្មថោន ដោយសារមូលហេតុអ្វី ហើយចុះតើនាងចាកចេញពីផលិតកម្មថោនទៅនៅផលិតកម្មណាទៀត បើផលិតកម្មធំៗ នៅក្នុងស្រុកនាងចេញចូលសឹងតែគ្រប់ផលិតកម្មទៅហើយនោះ ឬមួយក៏ផលិតកម្មរស្មីហង្សមាស? ព្រោះពេលនេះរស្មីហង្សមាសកំពុងតែប្រមូលផ្តុំតារាចម្រៀង ល្បីៗជាច្រើននាក់ដូចជាកញ្ញាទេព បូព្រឹក លោកនៅ ស៊ីនឿន លោកសូណូ និងអ្នកនាងយក់ ឋិតរដ្ឋា ជាដើម ។
ក្រុមអ្នកគាំទ្រកញ្ញាមាស សុខសោភា និងតែងតែតាមប្រមាញ់សកម្មភាពរបស់នាងជាប់នោះបានធ្លោយ ប្រាប់ថា ការផ្តល់ព័ត៌មានរបស់បងប្រុសកញ្ញាមាស សុខសោភា គ្រាន់តែឡប់ឡែបិទបាំងដំណើរចាកចេញរបស់តារាចម្រៀងសំឡេង ផ្អែមក្រអួនមួយនេះប៉ុណ្ណោះ ដែលធាតុពិតគឺនាងបានសម្រេចចិត្តរួចហើយ ហើយកំពុងស្ថិតនៅក្រៅផលិតកម្មថោនជាបណ្តើរៗទៀតផង ទោះជា យ៉ាងណាក៏ដោយដំណើរការចាកចេញពិតប្រាកដរបស់កញ្ញាមាស សុខសោភា ឬយ៉ាងណានោះនឹងបង្ហាញច្បាស់នៅពេលបន្តិចទៀតនេះ ៕
មតិយោបល់