ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងបណ្ដេញជនអន្តោប្រវេសន៍ជាង ១១ លាននាក់ ចេញពីអាមេរិក

អាមេរិកៈ កាលពីថ្ងៃអង្គារ រដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចេញបញ្ជាថ្មី យ៉ាងដាច់អការកាហង្ការ ដើម្បីបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ ដែលមករស់នៅទឹកដីអាមេរិក ដោយគ្មានឯកសារឯកសារស្របច្បាប់ជាង​១១លាននាក់ ។ នេះបើយោងតាមរយៈ​សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧។

បទបញ្ជាថ្មីនេះ នឹងអនុវត្តនៅតាមសហគមន៍នានារបស់សហរដ្ឋអាមេរិក ដែលជាកន្លែងជនអន្តោប្រវេសន៍ រាប់លាននាក់ បានរស់នៅ និងកសាងក្រុមគ្រួសារ នៅក្នុងប្រទេសនេះ ហើយពួកគេភាគច្រើនមកពីប្រទេសម៉ិកស៊ិក ព្រមទាំងអាមេរិកកណ្តាល ដែលនឹងត្រូវបាននិរទេសជាលើកដំបូង សម្រាប់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

លោក John Kelly លេខាធិការនៃក្រសួងសន្តិសុខមាតុភូមិ (DHS) បាននិយាយថា ការដាក់បទបញ្ជាថ្មីនេះ ធ្វើឡើងដើម្បីដោះស្រាយ បញ្ហាសុវត្ថិភាព និងសន្តិសុខសង្គមអាមេរិក។

សូមជំរាបថា​ ការពីសប្តាហ៍មុន ប្រធានា​ធិបតី​អាមេរិកលោក ដូណាល់ ​​​ត្រាំ​ នៅតែ​មានះ​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បាន​ព្យួរ​បទ​បញ្ជា​អំពី​បម្រាម​ប្រទេសចំនួន​៧​ ដែលសម្បូរទៅដោយអ្នកកាន់​សាសនា​ឥស្លាម​ ​​​មិនឲ្យធ្វើ​ដំណើរចូលមក​អាមេរិក ហើយរដ្ឋបាលលោក ក៏​កំពុង​ប៉ុន​ប៉ង​​ដើម្បី​រឹត​ត្បិតរាល់​អ្នកដែល​ចូល​សហរដ្ឋ​អាមេរិកផងដែរ៕

មតិយោបល់