ព័ត៌មានសិល្បៈ និងកម្សាន្ត

ដឹងអត់ ! តួៗ​ប្រជារាស្ត្រ​ក្នុង​រឿង ជូលី មួយថ្ងៃស៊ីថ្លៃប៉ុន្មាន ?​

ភ្នំពេញ៖ ខណៈពេលដែលខ្សែភាពយន្ត They First Killed My Father ត្រូវបានដាក់បញ្ជាំង​ ២ខេត្តក្រុង មានខេត្តបាត់ដំបង កាលពីថ្ងៃទី​១៨ កុម្ភៈ និង រាជធានីភ្នំពេញថ្ងៃទី​២១ កុម្ភៈ ម្សិលមិញ គេសង្កេត​ឃើញមាន​មនុស្សណែនណាន់តាន់តាប់​ចូលរួមទស្សនានូវខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្មែរ​។​

ស្របពេលដែលការចំណាយ​ទាំងមូលលើរឿងThey First Killed My Father មិនត្រូវបានទម្លាយចេញជាផ្លូវការ ដោយ​ អេនជោលីណា ជូលី ក្តោបណែនទុកក្នុងខួរនោះ ក៏ធ្លាយនូវព័ត៌មានរាយរង​ សម្រាប់ថ្លៃពលកម្ម​ថត​ តួៗ​ប្រជារាស្ត្រក្នុងសាច់រឿង ។​
បើតាមប្រភពច្បាស់ការ​ដែលចូលរួមសម្តែងក្នុងខ្សែភាពយន្តនោះ បានបញ្ជាក់ប្រាប់ Post Komsan ឲ្យដឹងថា សម្រាប់តួៗ​ប្រជា​រាស្ត្រ ដែលចូលរួមសម្តែង​មួយថ្ងៃៗ គឺស៊ីថ្លៃ ចំនួន ៣៥ដុល្លារ​អាម៉េរិក សម្រាប់មនុស្សម្នាក់ ។

ប្រភពដដែលបានបន្តថា មានថ្ងៃខ្លះ រឿងនេះ ត្រូវប្រើប្រាស់តួៗជាប្រជារាស្ត្រ រហូតដល់រាប់ពាន់នាក់ ដែល​ធ្វើឲ្យការចំណាយលើ សាច់រឿង​កាន់តែកើនឡើង ដើម្បីធ្វើយ៉ាងណា ឲ្យសាច់រឿង​ទាំងមូល ល្អមើល និងស្តែងៗដូច​របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។​

សូមបញ្ជាក់ផងដែរថា ភាពយន្តខាងលើនេះ បានចាប់ផ្តើមថត​ដំបូង នៅដើមខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយមានតួសំខាន់ គឺអ្នកនាង ស្វែង សុជាតា ក្មេង​ស្រីដែលសម្តែង​ឈ្មោះ លួង (តួឯក) លោក ទេព រិនដារ៉ូ កញ្ញា ឌី សូនីតា លោក ហម ឈរ៉ា លោក សាវិន ហ្វីលីព និង លោក ជា សំណាង ជាដើម ៕

មតិយោបល់