ជំងឺខ្លាញ់រុំថ្លើមប្រសិនរកឃើញទាន់ពេលនិងកម្ចាត់ចោលមូលហេតុបង្កជំងឺ, នោះបរិមាណខ្លាញ់ក្នុងថ្លើមអាចត្រូវបានកម្ចាត់ទាំងស្រុងនិងអាចព្យាបាលជា។
បច្ចុប្បន្ននេះអ្នកកើតជំងឺខ្លាញ់រុំថ្លើមមានចំនួនយ៉ាងច្រើន។ប្រសិនបើយកចិត្តទុកដាក់នោះកោសិកាថ្លើមនឹងសន្សឹមៗប្រែក្លាយជាសរសៃរីកចម្រើនទៅជាក្រឹនថ្លើម។ចំពោះការព្យាបាលខ្លាញ់រុំថ្លើមត្រូវព្យាបាលចំមូលហេតុហើយរបបទទួលទានសមស្របមួយគឺសំខាន់បំផុត។
ទទួលទានគ្រប់សារជាតិប្រូតេអ៊ីនៈប្រើប្រាស់បរិមាណប្រូតេអ៊ីនដោយសមស្របមានប្រយោជន៍សម្រាប់ការបញ្ចុះទម្ងន់គួរប្រើប្រាស់មិនក្រោម១២០ក្រាមក្នុងមួយថ្ងៃ។
អាហារមានបរិមាណស្ករទាបៈកំហិតការស្រូបយកស្ករមានប្រយោជន៍សម្រាប់ការបញ្ចុះទម្ងន់និងព្យាបាលជំងឺខ្លាញ់រុំថ្លើមល្អជាងការបន្ថយបរិមាណខ្លាញ់។គួរផ្គត់ផ្គង់ឱ្យសរីរាង្គនូវចំណីអាហារមានបរិមាណជាតិស្ករទាបពិសេសមិនទទួលទានស្ករអំពៅនាំមានស្ករច្រើន។
ទទួលទានសារជាតិខ្លាញ់សមស្របៈប្រេងរុក្ខជាតិមិនផ្ទុកកូឡេស្តេរ៉ូលនិងមានអាស៊ីតខ្លាញ់ចាំបាច់មានឥទ្ធិពលល្អគួរសមក្នុងការកម្ចាត់ជាតិខ្លាញ់អាចបង្ការឬកម្ចាត់ការប្រែប្រួលអំពីខ្លាញ់ក្នុងកោសិកាថ្លើមមានប្រយោជន៍បំផុតសម្រាប់ការព្យាបាលជំងឺខ្លាញ់រុំថ្លើម។
បំពេញវីតាមីនគ្រប់គ្រាន់ៈថ្លើមផ្ទុកវីតាមីនច្រើនប្រភេទពេលថ្លើមត្រូវឈឺនោះលទ្ធភាពរក្សាទុកនោះថយចុះ។ប្រសិនមិនបំពេញទាន់ពេលនឹងធ្វើឱ្យសរីរាង្គខ្វះវីតាមីន។ដើម្បីការពារនិងបង្ការភាពរបួសដោយសារជាតិពុលបង្កឱ្យកោសិកាថ្លើមត្រូវផ្គត់ផ្គង់នូវចំណីអាហារមានផ្ទុកវីតាមីនច្រើនប្រភេទដូចជាអាហារផ្ទុកវីតាមីនក្រុម B និងវីតាមីន C, វីតាមីនA, D, E, K និងវីតាមីន B11។
ទទួលទានអាហារសម្បូរជាតិសរសៃនិងរ៉ែៈ
គួរទទួលទានឱ្យបានច្រើននូវបន្លែផ្លែឈើពពួកផ្សិតដើម្បីធានាគ្រប់គ្រាន់បរិមាណជាតិសរសៃ។ធ្វើដូច្នេះគឺអាចផ្គត់ផ្គង់បន្ថែមវីតាមីននិងសារជាតិរ៉ែផងនិងល្អសម្រាប់ការបំប្លែងបញ្ចេញជាតិកាកសំណល់ចេញក្រៅសរីរាង្គផង។
កាឡូរីសមល្មមៈកាឡូរីខ្ពស់ពេកនឹងធ្វើឱ្យខ្លាញ់ប្រមូលផ្តុំច្រើនកាន់តែជំរុញលឿនដំណើរការសន្សំទុកខ្លាញ់នៅថ្លើម។ត្រូវកំហិតបរិមាណកាឡូរីដោយសមល្មមធ្វើឱ្យទម្ងន់ថយចុះសន្សឹមៗដែលមានប្រយោជន៍សម្រាប់ការស្តារឡើងវិញសមត្ថកិច្ចថ្លើម៕
មតិយោបល់