ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតសមាជិកក្រុម Jewelry នាង Park Jung Ah នឹងចូលរោងការឆាប់ៗខាងមុខនេះ!

កូរ៉េ: តារាសម្ដែង និងជាអតីតសមាជិកក្រុម Jewelry នាង Park Jung Ah នឹងរៀបអាពាហ៍ពិពាហ៍ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

បើតាម Park Jung Ah បានប្រកាសឲ្យដឹងជាផ្លូវការថា រូបនាងនឹងរៀបការជាមួយកីឡាករវាយកូនគោល លោក Jeon Sang Woo នៅថ្ងៃទី១៥ ខែឧសភាពឆាប់ៗនេះ បន្ទាប់ពីរូងនាង និងលោកបានស្គាល់ និងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីឆ្នាំ ២០១៤មកម្លេះ។

ខណ:ដែលថ្ងៃពិសេសជិតចូលមកដល់់ នាង Park Jung Ah បានបង្ហាញនូវសំបុត្រអញ្ជើញចូលរួមអាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតរបស់នាង ជាមួយពណ៌ខ្មៅ លាយនិងស មើលទៅបែបសាមញ្ញា ប៉ុន្តែគួរឲ្យទាក់ទាញខ្លាំងណាស់៕

74eee_20101228_parkjungah_3

g

 

មតិយោបល់