ព័ត៌មានជាតិ

ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១កញ្ចប់ នៅខណ្ឌសែនសុខ

ភ្នំពេញ:ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួន នៅម៉ោង៤ រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២១០៦ ស្ថិតនៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ។

ជនសង្ស័យឈ្មោះ ហុក វិបុល ភេទប្រុស់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅ
ផ្ទះជួលផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ។ ហេីយមានស្រុកកំនេីតនៅភូមិតាខូយ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ។

សមត្តកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងនគរបាលខណ្ឌសែនសុខ សហការជានគរបាលប៉ុស្ដិ៍ទឹកថ្លា ដោយមានការដឹកនាំ ដោយលោកវិរ:សេនីយ៍ត្រី សារឹម វុទ្ធី អធិការរងខណ្ឌសែនសុខ ចុះរដ្ធបាលនៅតំបន់ស្មុកស្មាញ មុខពេទ្យលោកសង្ឃ លុះមកដល់ផ្លូវបេតុង ក្រុម១០ភូមិ ត្រពាំងឈូក
សង្កាត់ទឹកថ្លា ក៍ប្រទះឃេីញជនសង្ស័យកំពុងតែដេីរ ដោយមានការសង្ស័យ ទើបឃាត់ហេីយធ្វេីការត្រួតពិនិត្យឆែកឆេរ រកឃេីញថ្នាំញៀន១កញ្ចាប់ នៅក្នុងកាបូបលុយ ទេីបសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ទឹកថ្លាធ្វេីការសាកសួរ៕

photo_2016-05-10_18-14-19 (2) photo_2016-05-10_18-14-18

photo_2016-05-10_18-26-56

មតិយោបល់