អ្នកនាង Angelina Jolie បានផ្ដល់បទសម្ភាសន៍ជាវីដេអូខលល៍ ជាមួយកម្មវិធី Good Morning America ឬ អរុណសួស្ដី អាមេរិក ដែលនៅក្នុងនេះ អ្នកនាង Angelina Jolie បានប្រាប់អំពីក្ដីបំណង ដែលជាក្ដីសុបិននាថ្ងៃអនាគត របស់កូនប្រុសអ្នកនាង ដែលជាជនជាតិវៀតណាម ដែលមានឈ្មោះថា Pax Thien ត្រូវបានតារាហូលីវូតជាម្ដាយចិញ្ជឹមយកមក ចិញ្ចឹមតាំងពីអាយុ ៣ ឆ្នាំ ពីមណ្ឌលនៅ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ខណៈពេលអតីតស្វាមីអ្នកនាង មានដំណើរកម្សាន្ដទៅកាន់ ប្រទេសវៀតណាម ។
អ្នកនាង Angelina បានបង្ហើបបង្ហាញពីចំណង់ចំណូលចិត្តរបស់កូនប្រុស ជនជាតិវៀតណាមថា គេហាក់បីដូចជាមានដុងខាងថតរូប ហើយខណៈដែលថតនូវខ្សែភាពយន្ដនេះ គឺគេបានជួយច្រើន គេដូចជាចូលចិត្តផ្នែកសិល្បៈជាជាង ។
អ្នកនាងក៏បានបន្ដទៀតថា ” ខ្ញុំគិតថា គាត់ ( Pax Thien ) ចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះមួយរូប ” ។ សូមជម្រាបបន្ថែមថា លោកស្រីកសាងវណ្ណកម្មភាពយន្ដរឿង ” First They Killed My Father” ឬ ” ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ” នេះឡើងគឺ លោកស្រីចង់ចែករំលែករឿងនេះ ជាបទពិសោធន៍ក្នុងជីវិតក្មេងប្រុសពីរនាក់ គឺ Maddox និង Pax Thien ៕
មតិយោបល់