ព័ត៌មានសិល្បៈ និងកម្សាន្ត

Dj Cake លើកកម្ពស់​វប្បធម៌​បុរាណខ្មែរ​តាមរយៈបទថ្មី​

ក្រោយពីសហការ​​ផលិត​បទចម្រៀង​ជាមួយបរទេស​ប៉ុន្មានជាតិសាសន៍នោះ តារាចម្រៀ​ងរ៉េប លោក Dj Cake បានលើកមូលហេតុប្រាប់ Post Komsan អំពីការបញ្ចូលរបាំខ្មែរ និងឧបករណ៍ភ្លេងខ្មែរ ចូលក្នុងបទចម្រៀងថ្មីរបស់លោក ក្រោមចំណង​ជើងថា I AM OLD SCHOOL ។​

ក្នុងបទសម្ភាសន៍ ជាមួយ Post Komsan ក៏ដូចជា Post News Media នៅថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ អ្នករ៉េប Dj Cake បានប្រាប់ថា គោលបំណង​ផលិត MV បទចម្រៀងនេះឡើង ដោយបញ្ចូលនូវ​របាំខ្មែរ និងឧបករណ៍ភ្លេងខ្មែរ មានរនាថ និងខ្លុយ គឺចង់​លើកកម្ពស់ឲ្យ​បរទេស​កាន់តែស្គាល់ច្បាស់ ជារបស់ខ្មែរ ។​ លោកបន្តថា បទចម្រៀងនេះគឺជាបទ ហ៊ីបហប Original Song ដែលបានផលិតសម្រិតសម្រាំង​ ដើម្បីបម្រើដល់​អារម្មណ៍អ្នកគាំទ្រ។​

គួរបញ្ជាក់ផងដែរថា បទចម្រៀង I AM OLD SCHOOL នេះត្រូវបានអាប់ឡូតចូល YouTube នៅថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧៕
ទស្សនាវីដេអូចម្រៀងI AM OLD SCHOOL ដូចខាងក្រោមនេះ៖

មតិយោបល់