ព័ត៌មានសេដ្ឋកិច្ច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចប្តូរនិមិត្តសញ្ញាថ្មី ជាផ្លូវការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានសម្រេចប្តូររូបសញ្ញា «៛» ជំនួសដោយរូបសញ្ញាជាអក្សរ ប្រាសាក់ វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រាសាក់ ធ្វើឡើងកាលពីម្សិលមិញនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានបញ្ជាក់បន្ថែមដែរថា ប្រាសាក់ គឺជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋនោះទេ។

ការកែតម្រូវម៉ាកពាណិជ្ជកម្មនេះ គឺដោយសារមានលក្ខណៈស្រដៀងគ្នាទៅនឹង និមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា ដែលមាននិមិត្តសញ្ញាប្រាក់រៀល «៛»។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ ក៏បានសន្យាបញ្ឈប់រាល់ការប្រើប្រាស់និមិត្តសញ្ញាប្រាក់រៀល នៅលើសម្ភារៈ និងបរិក្ខាផ្សព្វផ្សាយរបស់គ្រឹះស្ថានផងដែរ។

គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕

មតិយោបល់