ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនប្រុស Beckham ស៊ីដាច់ឪពុក លើវិថីសិល្បៈ

មានអ្វីកើតឡើងខ្លះចំពោះកំលោះសង្ហារ Brooklyn Beckham ជាកូនប្រុសបង្កើតរបស់តារាស្រី Victoria Beckham នឹងស្វាមីលោក Beckham ដែលថ្មីៗនេះកំលោះសង្ហារ ១៧ ឆ្នាំ រូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងជាងឪពុកទៅទៀត ក្នុងការសម្ដែងលើវេទិកាសិល្ប:អន្ដរជាតិរបស់ហូលីវូត ។

តារាពន្លកថ្មី Brooklyn Beckham ជាតារាចម្រៀងប្រចាំ wonderland the musical មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:ដែលបង្ហាញវត្តមានជាមួយឪពុក ក៏ប៉ុន្ដែត្រូវបានក្រុមអ្នកសារព័ត៌មានសរសើរថា មានប្រជាប្រិយភាពជាងឪពុកខ្លួននោះ Brooklyn Beckham បាននិយាយទាំងញ័រមាត់ថា ” ខ្ញុំព្យាយាមធ្វើការងារនេះឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ហើយខំសម្ដែងឲ្យអ្នករាល់គ្នាបានឃើញថា រាល់ថ្ងៃនេះ ខ្ញុំមិនព្យាយាមធ្វើការ មិនមែនប្រើឈ្មោះ ឪពុកម្ដាយ មកស្រវ៉ាយកភាពល្បីល្បាញនោះទេ ” យ៉ាងណាមិញ សម្ដីជាក្ដីរំពឹងទុកចំពោះការបើក អាល់ប៊ុម ដំបូងរបស់លោក នឹងគ្រោងចេញជាសៀវភៅបង្ហាញម៉ូដដំបូង ដែលមានចំណងជើងថា What I See ។

សូមជម្រាបបន្ថែមថា ចេញអារម្មណ៍ចង់បានភាពល្បីល្បាញ Brooklyn Beckham បានបន្ដថា ” ខ្ញុំមិនដឹងថា ឪពុកម្ដាយខ្ញុំមានកេរ្ដិ៍ឈ្មោះល្បីល្បាញដល់ម្លឹងទេ រហូតដល់អាយុ ១៣ ឆ្នាំទេ នៅពេលខ្ញុំទៅមើលប៉ាខ្ញុំទាត់បាល់ ស្រាប់តែឮពួកគេ ស្រែកឈ្មោះប៉ាខ្ញុំមកយ៉ាងខ្លាំង ខ្ញុំក៏ភ្ញាក់យ៉ាងខ្លាំង អូ៎ !! មិននឹកស្មានថាល្បីដល់ថ្នាក់នេះឡើយ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Brooklyn Beckham មានអាយុ ១៧ ឆ្នាំហើយ ហើយអ្នកគាំទ្រខ្លួនដល់ទៅ រ៉ាប់លាននាក់​ ឯណោះ ៕

មតិយោបល់