ច្បាស់ការហើយពីករណី តារាស្រីនាង Bhavana ជនជាតិឥណ្ឌា ត្រូវបានបុរស ៧ នាក់ រំលោភនៅក្នុងរថយន្ដយ៉ាងព្រៃផ្សៃបានសម្រេច ហើយក្នុងនោះដែលខាងនាយកដ្ឋានការពារតារាឥណ្ឌា ដែឡត្រូវបានរំលោភក៏បានបំភ្លឺ ថា មានបុរស ពីរ នាក់ត្រូវបានចាប់ខ្លួនហើយ ក៏ប៉ុន្ដែឥឡូវនេះ បែរតំណាង តារាស្រីខាងលើនេះ បានប្រកាសថា នាងនឹងរៀបការនៅខែក្រោយ ហើយបដិសេធពីរឿង នាងត្រូវបានបុរស ៧នាក់ រំលោភនោះវិញ ។ តើទៅជាយ៉ាងណាវិញទៅ ?
អ្នកដឹកនាំរឿងជនជាតិឥណ្ឌា លោក Priyadarshan ថ្មីៗនេះ បានចេញមុខរិះគន់សារព័ត៌មានជាច្រើន ដែលបានចេញផ្សាយពីករណីតារាស្រី នាង Bhavana ត្រូវបានបុរស ៧ នាក់រំលោភយ៉ាងព្រៃផ្សៃ ដោយលោកបានពោលថា “នាងមិនត្រូវបានគេចាប់រំលោភទេ ខ្ញុំបាននិយាយជាមួយនាងផ្ទាល់ បន្ទាប់ពីហេតុការណ៍អកុសលល្បីសុះសាយ ហើយនាងបានប្រាប់ខ្ញុំផ្ទាល់ថា វាមិនមែនជាការចាប់រំលោភទេ ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយសរសេរពីខ្លួនដូចនោះវិញ ? ” ។
លោក Priyadarshan បានបន្ដទៀតថា ” នាងត្រូវអ្នកបើកឡានចាស់របស់នាង និងមិត្តភក្ដរបស់នាងឃុបឃិតគ្នា ចាប់ចំរិតនាង បន្ទាប់មកទំនងជាសម្រាតខោអាវនាង ថតរូប នឹងថតវីដេអូ គំរាមរូបនាង រួចហើយពន្លយចេញព័ត៌មាននោះឡើង ” ។
គួរបញ្ចាក់ផងដែរថា អ្នកនាំរឿងខាងនេះ បានអះអាងភាពបរិសុទ្ធរបស់តារាស្រី Bhavana ទាំងសាមីខ្លួនមិនបានចេញមុខបកស្រាយឡើយ ហើយលោកបានប្រកាសជំនួសថា តារាស្រីរូបនេះនឹងរៀបមង្គលការនៅខែក្រោយ ៕
មតិយោបល់