ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉េយ៉េ និង ដៃគូ ប្រកាសមិនបែកក្រុម

ខណៈដែលក្រុមកំប្លែងភេទទី៣របស់កញ្ញា យ៉េយ៉េ កាន់តែមានទីផ្សារមានការលើកឡើងជាច្រើន ថាក្រុមមួយនេះដែលមានសមាជិកសំខាន់៣រូបរួមមានកញ្ញាផេនខេក និងស៊ីងស៊ីងនោះ ជាដៃគូសំខាន់ នឹងឈានដល់ការបែកក្រុមរៀងខ្លួន។ យ៉ាងណាមិញអ្នកទាំងបីបានអះអាង ពួកគេគ្មានការបែកបាក់នោះទេ គឺមានតែប្រឹងរឹតចំណងទ្វេរឡើង បន្ទាប់ពីឃើញក្រុមសម្ដែងច្រើនហើយ ក្រោយបែកខ្ញែកធ្លាក់កូដ។

យ៉េយ៉េនិយាយថា មុនឈានមកដល់ការទទួលស្គាល់នាពេលនេះ គឺអ្នកទាំងបីកម្សត់កម្រច្រើន ទើបមិនមានហេតុផលណាមួយដែលពួកនាងសម្រេចចិត្តបែកក្រុម ក្រោយបានល្បីឈ្មោះរៀងខ្លួននោះទេ។ នាងថានាពេលចុងក្រោយ មានការទាក់ទងអោយពួកនាងទទួលការងារសិល្បៈដោយឡែកពីនាង ប៉ុន្តែពួកនាងនៅបានទាមទារអោយបានសម្ដែងជុំគ្នា មិនថាច្រៀង សម្ដែងលើឆាក ឬ សម្ដែងក្នុងកុន។ ក្នុងនោះនាងថាខ្លួនមានយុទ្ធសាស្ត្រពង្រឹងភាពរឹងមាំរបស់សមាជិកក្រុម មិនអោយមានថ្ងៃបែកបាក់នោះផង បើទោះជានាង កញ្ញាផេនខេក និងស៊ីងស៊ីង កាន់តែមានទីផ្សារដោយឡែកពីនាង។ នាងថាភាពស្មោះត្រង់ និងការយិតយោងគ្នា គឺជាអ្វីដែលសមាជិកក្រុមនាងប្រកាន់ភ្ជាប់ ដើម្បីកុំអោយប្រេះឆា។

ខាងក្រោមនេះជាបទសម្ភាសន៍របស់ពួកនាងពីជំហរមិនបែកក្រុមក្រោយពេលឡើងកូដ៖

https://www.youtube.com/watch?v=FT3qv6s9D7E

មតិយោបល់