ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ហាមដាច់ខាតកុំឲ្យស្រ្តីមានផ្ទៃពោះបរិភោគ

ពេលមានផ្ទៃពោះ ស្ត្រីត្រូវការការយកចិត្តទុកដាក់ខ្លាំងបំផុត ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសរបបអាហារប្រចាំថ្ងៃ។ ព្រោះការទទួលទានរបបអាហារមិនបានត្រឹមត្រូវ អាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ហើយបើធ្ងន់ធ្ងរកូនអាចរលូតបាន។

ខាងក្រោមនេះ ជាអាហារ៥យ៉ាង ដែលស្ត្រីមានផ្ទៃពោះទាំងឡាយ គួរជៀសវាង៖

១.ត្រីឆ្អើរ និងគ្រឿងសមុទ្រក្លាសេ
ត្រីឆ្អើរ ជាប្រភេទអាហារចម្អិនដោយផ្សែងភ្លើង ដែលបណ្តាលឲ្យមេរោគរាប់លានតោងជាប់នឹងស្រកាត្រី។ រីឯគ្រឿងសមុទ្រក្លាសេទុកយូរ ក៏មានផ្ទុកមេរោគជាច្រើន ដែលអាចធ្វើស្រ្តីមានផ្ទៃពោះរលូតកូនដែរ។

២.អាហារឆៅ
ស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានអាហារឆៅ ដូចជាទឹកដោះគោឆៅ ស៊ុត សាច់ និងបន្លែដែលមិនបានចម្អិនត្រឹមត្រូវនោះទេ ព្រោះអាហារទាំងនោះអាចនឹងមានជាតិពុល ដែលអ្នកមិនដឹង។

៣.ថ្លើមសត្វ
ថ្លើមសត្វដូចជា ថ្លើមជ្រូក ថ្លើមគោ ជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិពុល និងខ្លាញ់ ដែលអាចបង្ករផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។

៥.ល្ហុងខ្ចី
ល្ហុងខ្ចី ជាអាហារដែលអាចធ្វើឲ្យរលូតកូនបាន ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលបណ្តោលឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះជួបបញ្ហាធ្ងន់ធ្ងរ។

៥.ម្នាស់
ផ្លែម្នាស់ត្រូវបានគេប្រើ ចំពោះស្រ្តីមានផ្ទៃពោះ នៅដំណាក់កាលជិតឆ្លងទន្លេ ព្រោះវាផ្ទុកសារធាតុសំខាន់ៗមួយចំនួនអាចជួយជំរុញដល់សាច់ដុំស្បូនរបស់ស្រ្តី ឲ្យសម្រាលកូនបានស្រួល។ ផ្ទុយទៅវិញ បើអ្នកទទួលទានម្នាស់ នៅដំណាក់កាលដំបូង កូនក្នុងផ្ទៃអាចប្រឈមនឹងការរលូតគ្រប់ពេល៕

មតិយោបល់