ព័ត៌មានសិល្បៈ និងកម្សាន្ត

ពូ ប៉ៃយ៉ា ឡើងកូដជាមហាសេដ្ឋីនីទិញកោះផ្ទាល់ខ្លួន

ពូ ប៉ៃយ៉ា បានចូលឆាកអន្ដរជាតិលំដាប់តារាបង្ហាញម៉ូដហូលីវូត ឥឡូវឡើងកូដជាមហាសេដ្ឋីនីទិញកោះផ្ទាល់ខ្លួន ។

សម្រាប់តារាបង្ហាញម៉ូដស្រី នាង ពូ ប៉ៃយ៉ា ទើបតែមានឈ្មោះនៅលើឆាកអន្ដរជាតិកន្លងមក នាងមានទំនាក់ទំនងស្នេហាជាមួយសង្សារប្រុស ជាមហាសេដ្ឋីជនជាតិបារាំង មិនទាន់បានប៉ុន្មានផង តារាស្រីឡើងកូដភ្លាមៗតែម្ដង ដោយបុរសជាសង្សារ បានទិញកោះផ្ទាល់ខ្លួន ផ្គាប់ចិត្តមិត្តស្រីរបស់ខ្លួន ។

នាង ពូ ប៉ៃយ៉ា បានបង្ហោះរូបភាពខ្លួនជាមួយសង្សារ ដែលផ្ដិតយកទិដ្ឋភាពស្រស់ស្អាតរបស់កោះ ជាមួយគូរស្នេហ៍ បង្ហោះនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ដែលមើលទៅមានភាពផ្អែមល្ហែមណាស់ ។ នាងមិនបានបញ្ជាក់ថា កោះដែលមិត្តប្រុសនាងបានទិញផ្គាប់ចិត្តនាងនោះ ក្នុងតម្លៃប៉ុន្មាននោះទេ ហើយទីតាំងកោះនោះក៏មិនមានបញ្ជាក់ថា នៅត្រង់ណាដែល គ្រាន់ដឹងថា កំលោះមហាសេដ្ឋីនោះមានឈ្មោះថា Matthew Root ជាមហាសេដ្ឋី មានកោះជាច្រើនកន្លែង ដែលគ្មាននរណាម្នាក់កត់សម្គាល់ធ្លាប់ដឹងពីមុន ឡើយ៕

មតិយោបល់