ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយៗតែអែមបស់គេ! ស្ងាត់ចេញចម្រៀងរាប់ខែ អ៊ីវ៉ា ដាក់មួយបទ ហ្វេនសរសេីរពីរោះព្រាត (មានវីដេអូ)

(ភ្នំពេញ)៖ ទោះបីជាខកខានបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនអស់រយ:ពេលជាយូរពិតមែន ប៉ុន្តែសម្រាប់តារាចម្រៀងកញ្ញា អ៊ីវ៉ា នៅតែទទួលបានការគាំទ្រច្រើនដដែលផងដែរពីសំណាក់ហ្វេនៗ ពិសេសគ្រប់គ្នាតែងតែទន្ទឹងរង់ចាំបទថ្មីជាមួយសំនៀងដ៏ផ្អែមល្ហែមរបស់នាងស្ទើរគ្រប់គ្នា។

ជាក់ស្ដែង ថ្មីៗនេះខាងផលិតកម្ម ទើបតែបានទម្លាក់វីដេអូចម្រៀងថ្មីរបស់ អ៊ីវ៉ា ដែលមានចំណងជើងថា «បើអស់ចិត្ត» ពិតជាពីរោះលន្លង់លន្លោចខ្លាំងមែន ទាំងសាច់ភ្លេង ទាំងការប្រើប្រាស់មនោសញ្ចេតនា បូករួមសម្លេងដ៏ស្រទន់របស់នាងទៀតនោះ ហ្វេនៗស្ដាប់ហើយអ្នកណាៗក៏សរសើរមិនដាច់ពីមាត់។

គួរបញ្ជាក់ថា តារាចម្រៀង អ៊ីវ៉ា ជាតារាចម្រៀងដែលមានបទពិសោធន៍ល្អក្នុងផលិតកម្មសាន់ដេជិត ១០ឆ្នាំហើយ។ ហើយរាល់បទចម្រៀងដែលនាងចេញមកនីមួយៗ សុទ្ធតែទទួលបានគេសរសើរថា នាងជាតារាចម្រៀងដែលអាចបកស្រាយបានគ្រប់ទម្រង់បទចម្រៀងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់