ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ុន សុធា​ ផលិតកម្មផលិតភាពយន្ត១​​បោកប្រាស់​

តួប្រុសក្នុងរឿង​ «ភក្តីស្នេហ៍ទ្វេរភព» លោក អ៊ុន សុធា បានទម្លាយសារមួយ នៅព្រឹកថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះបន្ទាប់ពី​អស់ភាពអំណត់នឹងផលិតកម្មក្នុងស្រុកមួយបោកប្រាស់ខ្លួន​។

អ៊ុន សុធា បានរៀបរាប់លើគណនីហ្វេសប៊ុកខ្លួន​ថា «ការងារខ្ញុំបានបំពេញអោយហើយ​ ហេតុ​អីក៏អ្នកមិនព្រមគោរពតាមកិច្ចសន្យា​ ខ្ញុំ​ខំចំណាយទាំងកំលាំងកាយ​ ទាំងលាំងចិត្ត​ នឹងថវិការផ្ទាល់ខ្លួនទៀត​ ដើម្បីការងាររបស់អ្នក​ »

​តារាសម្តែង​ដ៏ល្បីល្បាញរូបនេះបានបន្ត​ទៀតថា ប្រសិនអ្នកជាខ្ញុំតើអ្នកមានអារម្មណ៍បែបណា​!នៅ​ពេ​ល​​​ដែល​​​គេ​ប្រើ​ហើ​យ​មិ​ន​ផ្ត​ល់​កំ​រៃម​ក​អោ​យ​វិ​ញ​នោះ​​​ !​​​ ​ខ្ញុំ​​​ព្យា​យា​ម​​​ ​C​a​l​l ​ទៅ​អ្ន​ក​ស្ទើ​រ​តែ​ផ្ទុះ​ទូ​រ​ស័​ព្ទ​ខ្ញុំ​ទៅ​ហើ​យ​​​ ​តែ​អ្ន​​កមិ​ន​លើ​ក​​​ ​ហើ​យ​មិ​ន​ឆ្លើ​យ​ត​ប​ខ្ញុំ​វិ​ញ​ទៀ​ត​​​ ​។​

​អ៊ុន សុធា បានបន្តមុនខ្ញុំបង្ហោះនេះខ្ញុំបានប្រាប់អ្នករួចហើយ​ បើអ្នកមិនដោះស្រាយអោយខ្ញុំទេ​ ខ្ញុំ​នឹងបង្ហាញឈ្មោះពិត​ នឹងផលិតកម្មរបស់អ្នក​ សូមអធ្យាស្រ័យមិត្តក្នុងបណ្តាញសង្គម​ Facebook សូមជួយ​ចែកចាយដំណឹងនេះអោយគាត់បានឃើញផង​ (​ ភាពអំណត់របស់មនុស្ស​ មានព្រំដែន​ )​។​

បើទោះបីជា​យ៉ាងណា ប្រភពជាក់លាក់មួយ បានប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា ផលិតករ ដែលជាម្ចាស់ផលិតកម្មនោះ កន្លងទៅថ្មីៗនេះ ធ្លាប់មានរឿង​អាស្រូវ ជាមួយតួស្រីម្នាក់ និងប្រពន្ធរបស់ខ្លួន ដែលកំពុងធ្វើឲ្យ អ៊ុន សុធា ក្តៅក្រហាយ រហូតដល់ថ្នាក់ ផុស​សារលើបណ្តាញសង្គមហ្វេសប៊ុក៕

មតិយោបល់