ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៩កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តូច ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្សយ័ខាងលើមានឈ្មោះ សា លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់