កណ្តាលៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនី កម្ពុជា បានឲ្យដឹងថា ខណៈនេះ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី7 (GS7-F10) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ១៥ ភូមិថ្មី ផ្លូវលេខ១៥១ ភូមិព្រែកសំរោង និងផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ និងទី២ នៅចំណុចផ្លូវលេខ២០១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ការផ្អាកនេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៣៥ នាទីរសៀល រហូតដល់ម៉ោង ៣រសៀល ទើបមានអគ្គិសនីប្រើប្រាស់ឡើងវិញ។
មូលហេតុ គឺដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)៕
មតិយោបល់