មានភាពកត់សម្គាល់តារាស្រី ក្នុងភាពយន្តរបស់លោក Stephen Chow បានមរណៈភាពក្នុងវ័យ ៦៣ ឆ្នាំ បានទទួលមរណៈភាពនៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានបន្ដកាន់ទុក្ខរហូតដល់ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ សរុបទៅគឺ ១៩ ថ្ងៃពេញ ជាថ្ងៃកាន់ទុក្ខតារាស្រីរូបនេះ មូលហេតុដោយសារតែ ក្រុមគ្រួសារតារារូបនេះមានភាពអាលោះអាល័យច្រើន ហើយគេជឿថា វិញ្ញាណតារាស្រីខាងលើនៅមានភាពវិលវល់ ទើបរយៈ១៩ ថ្ងៃក្រោយទើបសម្រេចបូជាសព ។
ការបូជាសពតារាស្រីរូបនេះ ធ្វើឡើងតាមបែប ពុទ្ធសាសនា មានការអញ្ជើញព្រះសង្ឃចិនជាច្រើនអង្គ នឹងប្រារព្ធនៅក្នុងផ្ទះរបស់លោកស្រី ក្នុងទីក្រុង ហុងកុង នាវេលាម៉ោង ៩ យប់ ថ្ងៃទី ២៥ ខែ កុម្ភៈ ។
គួរបញ្ជាក់ផងដែលថាតួស្រីខាងលើ ជាតារាស្រីក្នុងពិភពឧស្សាហកម្មភាពយន្ដហុងកុង តាំងពីឆ្នាំ ១៩៨៨ រហូតមកដល់ឆ្នាំ ២០០៣ លោកស្រីទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសំណាក់អ្នកគាំទ្រ ដែលនិយមចូលចិត្តទស្សនាភាពយន្ដ បែបកំប្លែង ៕





មតិយោបល់