តារាម៉ូដែលចិន ដែលបានកែសម្ជស្សដ៏ផូរផង់ ត្រូវបានមិត្តប្រុសជាមហាសេដ្ឋីវាយធ្វើបាប រហូតដល់ធ្លាយនៅលើបណ្តាញសង្គម។
យោងតាមគេហទំព័រចិន IFeng តារាម៉ូដែលសិចស៊ី Ree បានសរសេរនៅលើបណ្តាញសង្គម Weibo ជាលើកដំបូងធ្វើឲ្យគេភ្ញាក់ផ្អើល ដោយភ្ជាប់មកជាមួយរូបភាពត្រូវបានមិត្តប្រុសវាយដុំ បែកមុខបែកមាត់ ជង្គង់ និង តំបន់ដើមទ្រូងផងដែរ។
នៅលើគណនី Weibo ផ្ទាល់ខ្លួនដែលដាក់ឈ្មោះថា Wang Swedish Children បានសរសេរថា ខ្ញុំបានរស់នៅជាមួយគាត់រយៈពេលបីឆ្នាំ ដោយក្នុងនោះនាងចាត់ទុកថាការរស់នៅជាមួយ ក៏ដោយសារតែទឹកប្រាក់ ដោយបីឆ្នាំនេះគាត់បានធ្វើទារុណកម្ម មកលើនាង និងនាងពិតជាអត់ធ្មត់យ៉ាងខ្លាំង។
បើតាមរបាយការណ៍បានឲ្យដឹងថា Wang បានចំណាយទឹកប្រាក់ចំនួន ៣,៥ លានយន់ ដើម្បីធ្វើការវះកាត់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ៕
មតិយោបល់