ព័ត៌មានសិល្បៈ និងកម្សាន្ត

រថយន្តសណ្តោងរឺម៉ក២គ្រឿងបុកកម្ទេចរថយន្តតូចមួយគ្រឿងសំណាងល្អអ្នកបើកបររួចជីវិត

អង់គ្លេស នៅក្នុងហេតុការណ៍មិនគួរឲ្យជឿមួយបានកើតឡើងលើអ្នកគ្រូបង្រៀនម្នាក់ រស់នៅក្នុងទីក្រុង Colchester ប្រទេសអង់គ្លេសនាពេលថ្មីៗនេះ ពេលរថយន្តតូចរបស់អ្នកគ្រូត្រូវបាន រថយន្តសណ្តោង​រឺម៉កមួយគ្រឿងបុករុញចូលទៅក្រោមរថយន្តសណ្តោងរឺម៉កមួយគ្រឿងផ្សែងទៀត ខណៈពេលកំពុងឈប់​នៅនឹងស្តុបចរាចរ ប៉ុន្តែសំណាងល្អអ្នកគ្រូអាចរួចផុតជីវិត។

អ្នកគ្រូ Katie Holts មានអាយុ៣៩ឆ្នាំបានជាប់នៅក្នុងរថយន្តម៉ាក VW Golf របស់គាត់ ហើយគ្មាននរណាម្នាក់ដឹងថាគាត់ស្ថិនៅខាងក្នុងរថយន្ត VW Golf ខ្ទេចខ្ទីខាងក្រមរថយន្​តសណ្តោងរឺម៉កនោះទេ។

អ្នកគ្រូបាននិយាយថា ហេតុនេះកើតឡើងដោយការធ្វេសប្រហែលរបស់អ្នកបើកបររថយន្តសណ្តោងរឺម៉ក មិនបានឃើញរថយន្តរបស់គាត់ឈប់នៅពេលភ្លើងចរាចរណ៍លោតពណ៌ក្រហមហើយជ្រុលបុករថយន្តគាត់ចូលទៅក្នុងរថយន្តសណ្តោងរឺមួយគ្រឿងទៀតឈប់នៅខាងមុខ ហើយប៉ូលិសបានផាកពិន័យ​អ្នកបើកបរ​រថយន្តនោះ ៦ករណី។

អ្នកគ្រូត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Royal London Hospital តាមយន្តហោះ គាត់បានដេកសម្រាក់​ក្នុងមន្ទីរពេទ្យ១០ថ្ងៃ ហើយពេលត្រឡប់មកផ្ទះវិញត្រូវ​ចំណាយពេលប្រហែល២ខែដើម្បីរំឮកការចងចាំ នឹងរៀនដើរឡើងវិញ។គួរបញ្ជាក់ថាក្នុងគ្រោះថ្នាក់ចរាចរមួយនេះមិនបានធ្ចើឲ្យប៉ះពាល់ដល់លលាដ៏ក្បាល និងស្មាអ្នកគ្រូធ្ងន់ធ្ងរទេ៕

មតិយោបល់