ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ូដែលថៃល្បីឈ្មោះ៤រូប មកដល់កម្ពុជា

ព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧មុននេះ តារាម៉ូដែលថៃ ដែលត្រូវគេស្គាល់ថាជាតារាបង្ហាញម៉ូដល្បីឈ្មោះ បានមកដល់កម្ពុជា ដោយមានតារាចម្រៀង និងតារាល្បីឈ្មោះកម្ពុជាមួយចំនួនទៅទទួល។ ដំណើរមកដល់របស់តារាម៉ូដែលទាំង៤ គឺដើម្បីចូលរួមក្នុងកម្មវិធីតាំងពិពណ៌ថៃនៅថ្ងៃទី១ មិនា នេះ កោះពេជ្រ ដើម្បីផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ល្បីមួយរបស់ថៃ។ តារាថៃទាំង៤នឹងបើកយុទ្ធនាការប្រាប់ពីមូលហេតុសម្រស់ស្អាត និងស្បែក នៅក្នុងពិពរ័ណ៍ ជាពិសេសគឺផ្សព្វផ្សាយផលិតផលសាប៊ូម៉ាកអារ៉ាប់ខ្ញីដែលជាសាប៊ូធ្វើឲ្យស្បែកសទន់រលោង និងត្រូវបានគេស្គាល់យូតមកហើយថា សាប៊ូខាត់ស្បែកអោយសស្អាត និងល្បីនៅប្រទេសថៃ។ តំណាងម៉ូដែលទាំង៤ បញ្ជាក់ថា អ្នកទាំង៤ទទួលបានកម្រៃខ្លួនពីក្រុមហ៊ុនរបស់សាប៊ូអារ៉ាប់ខ្ញី ទើបពួកគេចុះមកបំពេញបេសកកម្មនេះ។ ម្យ៉ាងមកពីផលិតផលសាប៊ូនេះ មានការពេញនិយម និងបានជួយអោយពួកនាងស្រស់ស្អាត រហូតក្លាយជាមូដែលល្បីឈ្មោះនៅប្រទេសថៃផង ទើបពួកនាងទទួលយកការងារនេះ។ អ្នកទាំង៤ នឹងបង្ហាញខ្លួននៅស្ដង់ពិពរ័ណ៍កោះពេជ្រពេញរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ មិនា ដោយតារាចម្រៀងជេនសាយចៃ ក៍នឹងមានវត្តមានជាមួយតារាថៃទាំង៤ផងដែរ។

មតិយោបល់