ព័ត៌មានជាតិ

ទៀតហើយ! ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ជួញដូរនិងប្រើប្រាស់គ្រឿងញៀន

កណ្តាល: យុវជន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀនខុសច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីឡូតិ៍ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ ហាយ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជាអ្នកជួញដូរសារធាតុញៀន និងជនសង្ស័យទី២ ឈ្មោះ មឿ ថេត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកប្រើប្រាស់សារធាតុញៀន ។

ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ ក្នុងនោះមាន១កញ្ចប់តូច និង២កញ្ចប់មធ្យមដែលមាន តម្លៃ១៩ម៉ឺនរៀល និងទូរសព្ទដៃ១គ្រឿង ម៉ាក Sintel ពណ៌ស។

មុនពេលកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ ខណ:នោះកម្លាំងបានចុះទៅឃាត់ខ្លួនភ្លាមៗ ឃាត់ខ្លួនបានយុវជជាជនសង្ស័យ២នាក់ និងម្សៅសថ្លាសង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២ខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀន ខ្លួនទិញពីឈ្មោះមិនស្គាល់ នៅខាងក្រោយសង្កាត់កន្ទោក។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាចាត់ការ តាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់