ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅ និងខេត្តកណ្តាល កំពុងដាច់ភ្លើង

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវេលាម៉ោង ១ និង៩នាទីរសៀល អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាក ការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន ពីអនុស្ថានីយទី៧ (GS7-F11&13) ដែលមានទីតាំងស្ថិតនៅ៖ (1)ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ,(2)ផ្លូវព្រែកប្រា សង្កាត់ព្រែកប្រា ,(3)ភូមិកោះក្របី ភូមិចំពុះក្អែក និងភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ,(4)ភូមិស្វាយរលំ ឃុំស្វាយរលំ និង ភូមិច្រិញច្រុំ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការតម្លើងបរិក្ខាថ្មីនៅក្នុងអនុស្ថានីយទី៧។ រហូតដល់ម៉ោង ២រសៀល ថ្ងៃដដែល ទើបមានអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់