ក្រោយពីទុកឱកាសជាច្រើនលើកឲ្យម្ចាស់ផលិតកម្មដែលមានរឿងអាស្រូវជាមួយតារាម្នាក់ និង ប្រពន្ធរបស់ខ្លួននោះ ពេលនេះ តារាសម្តែង អ៊ុន សុធា បានសម្រេចចិត្តបកអាក្រាតមុខមាត់ម្ចាស់ផលិតកម្មដែលបោកការទុកចិត្តខ្លួនជាផ្លូវការ។
គេនៅចាំបានថា អ៊ុន សុធា ធ្លាប់បានសរសេរនៅលើហ្វេសប៊ុកកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០១៧ ឲ្យដឹងថា រហូតមកដល់ពេលនេះម្ចាស់ផលិតកម្មម្នាក់នោះ បានទាក់ទងមកខ្ញុំហើយ គាត់បានសន្យាសារជាថ្មីថា (នឹងប្រគល់លុយគ្រប់ចំនួននៅថ្ងៃទី ២៧ ក្នុងខែនេះ ) ។
ការសន្យាខាងលើនេះ ស្របពេលដែល ផលិតករ និងជាម្ចាស់ផលិតកម្មខាងលើ បានធ្វើខួបកំណើតឲ្យកូនភ្លោះខ្លួន នោះ ដោយមានវត្តមាន អ៊ុន សុធា ចូលរួមផងដែរ ។
រហូតមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ អ៊ុន សុធា បានសម្រេចចិត្តបង្ហាញទាំងស្រុងនូវឈ្មោះ ផលិតករ និងម្ចាស់ផលិតកម្ម ធ្វើឲ្យផ្អើលអ្នកពិភពសិល្បៈជាថ្មីម្តងទៀត ។
អ៊ុន សុធា បានសរសេរថា ខ្ញុំខំរង់ចាំចំពោះការសន្សាសារជាថ្មីរបស់លោករហូតមកដល់ពេលនេះគឺគ្មានសង្ឃឹមសំរាប់ខ្ញុំសោះ ចឹងទុកអោយខ្ញុំជាអ្នកគោរពសន្យាតែម្នាក់ឯងចុះ ។
អ៊ុន សុធា បានបន្តថា ខ្ញុំបាននិយាយរួចមកហើយថា (បើលោកមិនដោះស្រាយអោយខ្ញុំទេ ខ្ញុំនឹងបកអាក្រាតមុខមាត់ពិតរបស់អ្នក ) ហើយរូបភាពទាំងនេះគឺជាសកម្មភាពដែលខ្ញុំថតអោយគាត់កន្លងមក គឺនៅក្នុងរឿង (កូនស្រីអ្នកនេសាទ) ។
ហើយម្ចាស់ផលិតកម្ម ដែលមិនបើកលុយអោយខ្ញុំនេះគឺ ( លោក សុវណ្ណ មករា ) សុំបងប្អូនជួយ ចែកចាយអោយម្ចាស់ផលិតកម្មនេះបានឃើញផង សូមអរគុណ ។
ខ្ញុំមុននឹងធ្វើបែបនេះ ខ្ញុំបានទូរស័ព្ទទៅគាត់ច្រើនដងដែរ តែនៅតែធ្វើចរិកអន់ដដែល ដូច្នេះសុំកុំបន្តោសខ្ញុំអោយសោះ plz help shear to him thank u all dear friends so much។អ៊ុន សុធា បានបន្ថែមទៀតថា។
តារាខាងលើបានបន្តថានិយាយជាមួយខ្ញុំសុទ្ធតែថា (បើលើសពី ១០០ថ្ងៃ បងនឹងថែមលុយអោយថែមទៀត) តែនេះមិនដឹងជាប៉ុន្មាន100ថ្ងៃហើយទេ ហើយខ្ញុំសុំត្រឹមតែថ្លៃដើមខ្ញុំតែប៉ុណ្ណោះ នៅធ្វើអោយខ្ញុំមិនបានផង ។ អ្វីដែលកើតឡើងនេះមិនមែនវាសនាទេ គឺចរឹកមិនទទួលខុសត្រូវរបស់ជាអ្នកធ្វើ៕
មតិយោបល់