ស្របពេលដែល Katy Perry និង Orlando Bloom ទម្លាយព័ត៌មានចរចាមអារាមឡើងថា ” រក្សាទំនាក់ទំនងស្នេហ៍បានផ្អែមល្ហែម ” ដោយនាងបានប្រកាសថា នាងនៅតែគោរពចំពោះទំហំនៃក្ដីស្រលាញ់របស់គូស្នេហ៍ ដែលជាគោលដៅនៃភាពជោគជ័យរបស់នាងក្នុងសេចក្ដីសេ្នហា នេះបើតាមចេញផ្សាយរបស់ គេហំព័រ people ។
ស្របគ្នានោះដែល សារព័ត៌មាន radaronline បានទម្លាយពីរូបភាពដែល Orlando Bloom បានអោបថើបស្រីផ្សេង ដែលមិនមែនតារាចម្រៀង Katy Perry ជាគូស្នេហ៍នោះ ។ រូបថត នឹង វីដេអូ របស់ Orlando Bloom អោបស្រីផ្សេង ត្រូវបានប្រមាញ់ដោយអ្នកថតរូបនៅក្នុងកម្មវិធីជប់លៀង Golden Globes 2016 ផងដែរ ។
ទន្ទឹមនឹងនោះ ប្រភពស្និទ្ធនឹង Katy Perry បានអះអាងថា នាងមិនបានមានវត្តមានក្នុងកម្មវិធីនោះជាមួយ Orlando Bloom ឡើយ សូម្បីតែ នៅក្នុងកម្មវិធី Vanity Fair’s 2017 Oscars ក៏អ្នកទាំងពីរចែកផ្លូវគ្នាដើរដែរ មិនដើររួមគ្នានៅលើកំរាលព្រំក្រហមឡើយ ។ ហេតុផងទាំងនេះហើយបានធ្វើឲ្យសារព័ត៌មានជាច្រើន សរុបថា នេះជាហេតុដែល Katy Perry គ្រោងចែកផ្លូវគ្នាជាមួយគូស្នេហ៍ ៕
មតិយោបល់