បទដ៏ល្បីមួយបទរបស់ឆាយ វិរៈយុទ្ធ ក្រោមចំណងជើងថា “ស្មោះបងអូនស្លាប់អី” ដែលនិពន្ធដោយ កញ្ញា ស៊ិន ធារី បានដក់ជាប់អារម្មណ៍អ្នកគាំទ្រនៅសាន់ដេ ប៉ុន្តែអ្នកនិពន្ធរូបនេះ ត្រូវបានលេចមុខយ៉ាងក្រឡឺមនៅថោន វិញ ។
នេះបានបញ្ជាក់យ៉ាងច្បាស់ថា ផលិតកម្មសាន់ដេ កំពុងរង្គោះរង្គើផ្ទៃក្នុង ខណៈដែលអ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ចាកចេញពីទ្រនំខ្លួន ធ្លាប់សាងភាពល្បីល្បាញ ទៅរស់នៅទ្រនំថ្មី ដែលជាគូប្រជែង អតីតទ្រនំខ្លួន។
បើយោងតាមការ៉ាយរ៉ាប់លើហ្វេសប៊ុកអតីតអ្នកនិពន្ធនៅ សាន់ដេ លោក ជួន សុជា បានសរសេរថា «ស្វាគមន៏អតីតដៃគូនិពន្ធទំនុកច្រៀងនិស្ស័យអើយនិស្ស័យ »។
ឆ្លើយឆ្លងតាមឆាតយ៉ាងខ្លី លោក ជួន សុជាបានបញ្ជាក់ថា ពិតណាស់កញ្ញា ស៊ិន ធារី ពិតជាចូលផលិតកម្មថោន ជាផ្លូវការមែន។
ដំណឹងដ៏ជាក់លាក់នេះ បានធ្វើឲ្យអ្នកតាមដាន ជាពិសេសអ្នកគាំទ្រស្នាដៃនិពន្ធរបស់ ស៊ិន ធារី ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕
មតិយោបល់