គ្រានេះជាការបែកគ្នាពិតប្រាកដរបស់តារាចម្រៀងស្រី Katy Perry ដែលជារឿងមួយធ្វើឲ្យនាងវង្វេង មានអារម្មណ៍មិននៅនិងខ្លួន ដូចជាមនុស្សខ្មោចចេញខ្មោចចូល ។ ជាចុងក្រោយនៃការបែកគ្នារបស់នាង Katy Perry បានបង្ហោះសារទៅកាន់អតីតមិត្តប្រុសរបស់នាង ដែលមានវ័យតំណាលគ្នា នៅលើបណ្ដាញសង្គម ធ្វីតតឺ របស់ខ្លួនផ្ទាល់។
កាលពីថ្ងៃទី ២ ខែ មិនា តារាស្រីខាងលើនេះបានសរសេរបង្ហោះថា ” របៀបគិតអ្វីដែលថ្មី ៗ សម្រាប់ឆ្នាំ ២០១៧ គឺ អ្នកអាចនៅជាមិត្ត នឹង អាចទៅស្រលាញ់សង្សារចាស់របស់អ្នក ព្រោះគ្មាននរណាម្នាក់បន្ទោស នឹងចោទអ្នកថា ជាមនុស្សអាក្រក់ឡើយ ត្រូវសម្លឹងមើលពិភពលោកឲ្យធំជាងនេះបន្ដិច ” ។
គួរបញ្ជាក់ផងដែលថា ទំនាក់ទំនងស្នេហាក្នុងវ័យ ៣២ ឆ្នាំ ដូចគ្នារបស់នាង Katy Perry និងអតីតមិត្តប្រុស ទើបតែបានមួយឆ្នាំ តែប៉ុណ្ណោះ ទើបនាងសម្រេចចិត្តបែកផ្លូវគ្នា ព្រោះនាងមិនចង់ឈឺចាប់ដោយសារមិត្តប្រុស លួចមានស្រីផ្សេងនៅថ្ងៃក្រោយបន្តទៀតឡើយ ៕
មតិយោបល់