តារាចម្រៀងប្រចាំផលិតកម្ម GMM Grammy លោក អហ្វ ប៉ងស័ក្ដិ បានបកស្រាយរឿងរ៉ាវជីវិតពិត ដែលបានជួបក្នុងជីវិតជាច្រើនលើក ច្រើនសារ នៅក្នុងកម្មវិធីសម្ភាសន៍ Club Friday SHOW របស់ស្ថានីយ៍ទូរទស្សន៍ GMM25 ដោយលោកសារភាពថា ” ធ្លាប់បានទាក់ទងជាមួយកូនប្រុស តារា ហើយបន្ទាប់មកជួបស្នេហាក្លែងក្លាយ ជាស្នេហាបោកប្រាស់ អស់ប្រាក់រលីងពីខ្លួន រហូតដល់ព័ត៌មាននេះបានផ្ទុះសុះសាយល្បីល្បាញពាសពេញប្រទេសថៃ តែម្ដង ” ។ នេះដោយយោងតាមគេហទំព័រ khaosod នៅព្រឹកថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៧ ។
លោក អហ្វ បានបកស្រាយថា “ មុនដំបូងគឺបានទាក់ទងជាមួយកូនរបស់តារាម្នាក់ ដែលគេព្យាយាមទាក់ទងគ្នាដោយការបើកចំហ ហើយមានការផ្ញើរូបទៅកាន់មិត្តភ័ក្ដគេគ្រប់រូប បន្ទាប់មកទៀតក៏ទាក់ទងជាមួយបុរសអាកាសយាននិកល្បីឈ្មោះម្នាក់វិញ ហើយក្នុងនាមជាតារាចម្រៀងល្បីឈ្មោះម្នាក់ទៅអង្គុយចាំបុរសនោះ នៅក្នុងអូហ្វីសគាត់រាល់ថ្ងៃ តែចុងក្រោយក៏ត្រូវចប់ រួមទាំងក្លាយជាស្នេហាមួយដែលល្បីល្បាញពេញប្រទេស ដែលត្រូវបុរសម្នាក់នោះ ស្រលាញ់ … បោកប្រាស់…ជាបុរសដែលបោកបប្រាស់យកលុយទាំងអស់ ចំនួនខ្ទង់លាន រហូតដល់ដឹងខ្លួន ទើបធ្វើឲ្យខ្លួនយើងស្រែកយំខ្លាំង ដល់ថ្នាក់មិនដឹងអារម្មណ៍ និងខូចសតិណាស់ ” ៕
កាន់តែជ្រាបច្បាស់សូមទស្សនិកជន ទស្សនាវិដេអូបទសម្ភាសន៍ លោក អហ្វ ប៉ងស័ក្ដិ ក្នុងកម្មវិធី Club Friday SHOW ខាងក្រោមនេះ ៖
មតិយោបល់