ក្នុងកម្មវិធីសន្និសីទកាសែតសម្ពោធខ្សែភាពយន្ត «សតិជាប់ទ្រុង» របស់ផលិតករឥណ្ឌា កាត់អាម៉េរិក កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅផ្សារទំនើប អ៊ីនអនម៉ល អ្នកនាងស្វែង សុជាតា បានធ្វើការបញ្ជាក់ពីសាក់លើដងខ្លួនរបស់នាង ខុសពីសាក់អ្នកនាង Angelina Jolie ។
ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយ Post Komsan អ្នកនាង ស្វែង សុជាតា បានបញ្ជាក់ថា បើនិយាយពីស្នាមសាក់ បណ្តូលពណ៌ខ្មៅ នាងទើបតែសាក់នោះទេ ប៉ុន្តែស្នាមសាក់ពេញមួយផ្ទៃខ្នង អ្នកនាងបានសាក់ជាច្រើនឆ្នាំមកហើយ។
អ្នកនាងស្វែង សុជាតា ថា«ខ្ញុំមិនដឹងថាសាក់ Angelina Jolie មានន័យថាម៉េចនោះទេ ? ប៉ុន្តែសម្រាប់នាងខ្ញុំ គឺមានន័យរបស់ខ្ញុំគឺខ្ញុំសាក់ទៅតាមថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ដោយមន្តអាគមរបស់ខ្មែរ មានន័យ ក្រិតក្រមច្បាស់លាស់» ។
តួស្រីក្នុងរឿង First They Killed My Father បានបន្តថា បើយើងចេះតែយកមកសាក់ ខុសខែខុសថ្ងៃមិនកើតទេ ហើយអ្នកនាងចាប់ផ្តើមសាក់នេះ តាំងពីអ្នកនាងបានជាសះពីជំងឺ ដុះដុំសាច់ក្នុងខួរក្បាល ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=vVNcJ-XUDz0&feature=youtu.be
មតិយោបល់