ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing គ្រោងរៀបការនៅខែ មេសា នេះ

តាមរយៈសារព័ត៌មាន The Chinese បានចេញផ្សាយថា គូស្នេហ៍ Fan Bingbing និង Li Shen មានគំរោងរៀបអាពាហ៍ពិពាហ៍នៅខែ មេសា នេះ ដែលប្រភពព័ត៌មានដំបូង សរសេរឡើងដោយអ្នកសារព័ត៌មានកម្សាន្ដ យ៉ាងសម្ងាត់នៅ លើគណនីផ្ទាល់របស់លោកតាមរយៈបណ្ដាញសង្គម Weibo ។

ដោយយោងតាមសារព័ត៌មាន kenh14 នៅថ្ងៃទី ៦ ខែ​ មិនា ឆ្នាំ ២០១៧ បានឲ្យដឹងថា Fan Bingbing និង Li Shen បានសារភាពការណាត់ជួបពិសេសតាំងពី ខែ ឧសភា ឆ្នាំ ២០១៤ ចាប់តាំងពីពេលនោះ មានការណាត់ជួបគ្នាជាសាធារណៈ នៅកន្លែងឆ្ងាយ ។

ទន្ទឹមនឹងមានព័ត៌មានគ្រោងរៀបការរបស់ Fan Bingbing សារព័ត៌​មាន Asianpopnews. បានចេញផ្សាយថា Fan Bingbing ពីមុនធ្លាប់បានបង្ហើបថា ” Li Shen នឹងក្លាយជាមិត្តចុងក្រោយបង្អស់របស់ខ្ញុំ ” ៕

មតិយោបល់