ស្វាយរៀងៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីស្វាយរៀង បានឲ្យដឹងថា ពលរដ្ឋដែលរស់នៅច្រកព្រំដែនព្រៃវល្លិ៍ ស្ថិតក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ អគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៤ល្ងាច។
មូលហេតុ ធ្វើការរំកិលបង្គោល ដែលប៉ះពាល់ដល់ការសាងសង់ផ្លូវលេខ ៣១៤D ៕
មតិយោបល់