(ភ្នំពេញ)៖ តារាប្រុស លោក ប៉ែន ចំរ៉ុង ត្រូវបានមហាជនទូទៅស្គាល់ថា គឺជាតារាសម្ដែង និងពិធីកររូបសង្ហា ពូកែវោហាស័ព្ទមួយរូប។តារារូបនេះ មានភាពល្បីល្បាញខ្លាំង តាមរយៈទេពកោសល្យនៃការសម្តែងភាពយន្ត មានដុងសិល្បៈពីកំណើត មិនថាជាតួអង្គប្រភេទសុភាពរាបសារ ក្មេងពាល ឬឆ្កួតឡប់ឡើង គឺលោកសម្តែងបានទាំងអស់។
ទោះបីជាលោកកំពុងឈរនៅចំណុចខ្ពស់យ៉ាងណា ក៏មិនដែលភ្លេចកំណើតដើមនោះឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច លោកបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញជាមួយនិងលោក សួន ពិសិដ្ធ លោក ម៉េង ប៊ុនឡូ និងរូបលោកផ្ទាល់ ថតនៅឆ្នាំ ២០០៤ ខណៈរូបលោកបានចូលរួមថតកុនលើកដំបូងៗក្នុងរឿង “ចៅពស់កេងកង” ដែលដឹកនាំសម្តែងដោយ ហ្វៃ សំអាំង គិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈជិត២០ហើយ។
ប៉ែន ចំរ៉ុង អះអាងថា នៅតែមិនភ្លចគុណដល់លោក ហ្វែ សំអាង ដែលបាននាំអោយរូបលោកស្គាល់ការសំដែងដ៏អស្ចារ្យក្នុងពិភពភាយន្ត ធ្វើឱ្យមហាជនខ្មែរបានស្គាល់រហូតមានឈ្មោះបោះសំឡេង មកដល់សព្វថ្ងៃនេះ ។ លោក ហ្វែ សំអាង ដែលជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ គឺជាអ្នកមានគុណដំបូងក្នុងពីភពសិល្បៈរបស់ ប៉ែន ចំរ៉ុង និងមានអ្នកមួយចំនួនទៀត។
ក្នុងនោះដែរ ប៉ែន ចំរ៉ុង ក៏បានបញ្ជាក់នៅគណនីហ្វេសប៊ុករបស់ខ្លួនថា “នៅតែមិនភ្លេចលោកឈុំ អាឈុន លោកមុំ បូវី និងក្រុមកាងារទាំងអស់ ជាគ្រូសម្តែងភាពយន្តខ្នាតធំលើកទី១របស់ខ្ញុំ។ ពិសេសបងប្រុស ហ្វៃសំអាងជាអ្នកមានគុណដំបូង ដែលបាននាំខ្ញុំឲ្យស្គាល់ការសំដែងដ៏អស្ចារ្យក្នុងពិភពភាយន្ត”។
សូមបញ្ជាក់ថា បែន ចំរ៉ុង មានប្រភពពីខេត្តបាត់ដំបង ដោយបានចូលប្រឡូកក្នុងវិស័យសិល្បៈអំឡុងឆ្នាំ២០០០។ លោកជាតារាសម្ដែងមួយរូបដ៏មានទេព្យកោសល្យ ជាពិសេសកាយវិការបែបកំប្លុកកំប្លែង និងជាពិធីករដ៏មានវោហារផផងដែរ។ តាមរយៈការអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ តារាកូនពីររូបនេះ ក៏តែងបានបង្ហាញខ្លួននៅក្នុងកម្មវិធីថ្នាក់ជាតិធំៗជាបន្តបន្ទាប់៕





មតិយោបល់