ព័ត៌មានសិល្បៈ និងកម្សាន្ត

Angelina Jolie បណ្តើរ​បុរស​អាថ៌កំបាំងម្នាក់ លើទឹកដីអង្គរ​

រូបភាពជាច្រើន ដែល​តារាហូលីវូត Angelina Jolie បណ្តើ​រ​បុរសម្នាក់យ៉ាង​អាថ៌កំបាំង នៅកម្ពុជា ត្រូវបានគេ​សង្ស័យ​ថា​ជាមិត្តប្រុសថ្មី បន្ទាប់ពីបែកបាក់ស្នេហា ជាមួយ Brad Pitt ។​

បុរសដ៏អាថ៌កំបាំង ត្រូវបានបាន Angelina Jolie បណ្តើរនោះ កំពុង​ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ អំឡុងពេលនាង បង្ហាញខ្លួនលើទឹកដី​អង្ករ ក្នុងខេត្តសៀមរាប ។​

ប្រភពបានបញ្ជាក់ថា ពួកគេក៏បានចាក់ចេញពីសណ្ឋាគារ ជាមួយគ្នា ដើម្បីទៅកាន់ទីផ្សារ ក្នុងក្រុងសៀមរាប ។
ប្រភពបានបន្តថា បុរស​អាថ៌កំបាំងនោះ ក៏បានទិញ​ខ្សែដៃមាស ប្រគល់ទៅឲ្យកូនភ្លោះ Knox និង Vivienne ។ ប្រភពបានបន្តថា Angelina Jolie ចង់រក្សា​ស្នេហា សម្ងាត់មួយនេះ ខណ:ដែលនាងមិនទាន់បានបរិយាយ​ពាក់ព័ន្ធនឹង បុរសចម្លែក​នោះទេ ថា​ជាស្នេហា ឬយ៉ាងណា? អំឡុងពេលមក​លើកកម្ពស់ខ្សែភាពយន្ត មុនដំបូង​ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ កាលពីខែមុននេះ​៕​

មតិយោបល់