បន្ទាប់ពី៣០ឆ្នាំ នៃអាពាហ៍ពិពាហ៍ព្រះបិតា មាតារបស់ទ្រង់ ព្រះអង្គម្ចាស់William បានប្រារពកម្មវិធីអាពាហ៍ពិពាហ៍យក្ស ដែលធ្វើឲ្យផ្អើលមួយនគរ។
ពិធីមង្គលការរបស់ Kate និង William បានចំណាយក្នុងខ្ទង់ទឹកប្រាក់ចំនួន ៣៤លានដុល្លារអាម៉េរិក ដែលជាមង្គលការមួយដ៏ថ្លៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ក្នុងប្រវត្តិសាស្ត្រ។
ខាងក្រោមនេះដែរ គឺជាអាពាហ៍ពិពាហ៍ទាំង ១២ ដែលចំណាយថវិការច្រើនបំផុត៖
#12 Catherine Zeta-Jones និង Michael Douglas
គូស្នេហ៍នេះបានរៀបការនៅឆ្នាំ២០០៥ ដោយចំណាយថវិការ ១,៥ លានដុល្លារអាម៉េរិក។
#11 Tom Cruise និង Katie Holmes
គូស្នេហ៍ក្នុងពិភពសិល្បៈនេះ បានរៀបការនៅឆ្នាំ ២០០៦ ដោយចំណាយ ២លានដុល្លារអាម៉េរិក។
#10 Christina Aguilera និង Jordan Bratman
បានរៀបការនៅឆ្នាំ២០០៥ ដោយចំណាយ ២លានដុល្លារអាម៉េរិក។
#9 Elizabeth Hurley និង Arun Nayar
សម្រាប់ពួកគេទាំងពីរ គឺបានចូលរោងការ ក្នុងឆ្នាំ ២០០៧ ដោយចំណាយថវិកា ចំនួន ២,៧ លានដុល្លារអាម៉េរិក។
#8 Paul McCartney និង Heather Mills
រៀបការនៅឆ្នាំ២០០២ ចំណាយ ៣លានដុល្លារអាម៉េរិក។
#7 Elizabeth Taylor និង Larry Fortensky
រៀបការនៅឆ្នាំ ១៩៩១ ចំណាយ ២,៥ លានដុល្លារអាម៉េរិក។
#6 Liza Minnelli និង David Gest
ខ្ទង់ចំណាយរបស់ពួកគេគឺ ៣,៥ លានដុល្លារអាម៉េរិក អំឡុងពេលរៀបការនៅឆ្នាំ ២០០២។
#5 Chelsea Clinton និង Marc Mezvinsky
ខណៈដែលខាងស្រីជាកូនអតីតប្រធានាធិបតីអាម៉េរិក បីលក្លីនតុន ខ្ទង់ចំណាយមង្គលការរបស់ពួកគេគឺ ៥លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១០។
#4 Wayne Rooney និង Coleen McLoughlin
ខ្សែប្រយុទ្ធក្នុងក្លឹបបិសាចក្រហមរូបនេះ បានរៀបការជាមួយភរិយា នៅឆ្នាំ ២០០៨ ដោយចំណាយ ៨លានដុល្លារអាម៉េរិក។
#3 Prince William និង Kate Middleton
បានចំណាយថវិកាចំនួន ៣៤លានដុល្លារអាម៉េរិក ដើម្បីរៀបចំពិធីអភិសេករបស់ទ្រង់។
#2 Vanisha Mittal និង Amit Bhatia
ចូលរោងការនៅឆ្នាំ ២០០៥ ដោយចំណាយ ៦៦លានដុល្លារអាម៉េរិក ។
#1 Prince Charles និង Lady Diana
ខណៈដែលកូនកំលោះត្រូវជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Queen Elizabeth II ពិធិពាហ៍ពិពាហ៍នេះ ចំណាយ អស់ ១១០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ១៩៨១ ៕
ប្រភព៖businessinsider
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់