បញ្ហារលាកភ្នាសរន្ធឆ្អឹងច្រមុះ បណ្តោលមកពីការឆ្លងមេរោគផ្សិត ការឆ្លងមេរោគបាក់តេរី ឬអាឡែស៊ីជាដើម។ កត្តានេះហើយ ដែលធ្វើឲ្យអ្នកកើតមានបញ្ហាស្លេសច្រើនក្នុងច្រមុះ ឈឺមុខ ឈឺក្បាល អស់កម្លាំង ក្អក ស្ទះខ្យល់ស្ទើរដកង្ហើមពុំរួច។
តែសំណាងល្អ មានឱសថធម្មជាតិអាចដោះស្រាយបញ្ហាបែបនេះបាន ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពេទ្យឡើយ។
ធាតុផ្សំ៖
– ខ្ញី
– ទឹកខ្មេះប៉ោម (Apple cider vinegar)
ការរៀបចំ៖
-សូមយកខ្ញីមួយមើមចិតសំបកចេញឲ្យស្អាត រួចហាន់ស្តើងៗដាក់ទៅក្នុងក្រឡកែវមួយ។
-បន្ទាប់មកចាក់ទឹកខ្មេះប៉ោមចូលឲ្យលិច។
-ត្រាំទុករយៈពេល ១០ថ្ងៃ ហើយឧស្សាហ៍អង្រួនមួយថ្ងៃ២ទៅ៣ដង។
ការអនុវត្ត៖
-ជំហ៊ានដំបូងអ្នកត្រូវស្រូបយកក្លិនល្បាយនេះ ដើម្បីកាត់បន្ថយអាការឈឺក្បាល។
-បន្ទាប់មកចាក់ល្បាយនេះទៅក្នុងចានមួយ រួចត្រាំកូនកន្សែង។
-យកកន្សែងដែលត្រាំនោះ មកដាក់ពីលើបំពងករបស់អ្នកទុកចោលមួយយប់។
-អនុវត្តរបៀបនេះឲ្យបានជាប់លាប់រយៈពេល ៥ថ្ងៃ បញ្ហារលាកច្រមុះរបស់អ្នកនឹងត្រូវកាត់បន្ថយបន្តិចម្តងៗ។
វិធីម្យ៉ាងទៀត អ្នកក៏អាចប្រើប្រាស់ខ្ញីសុទ្ធក៏បានដែរ ដោយយកខ្ញី៥០ក្រាមហាន់ជាចំណិចស្តើងៗដាក់ចូលទៅក្នុងឆ្នាំងមួយ រួចចាក់ទឹកចូលដាំឲ្យពុះ។ បន្ទាប់មកត្រូវស្រង់យកខ្ញីចេញ រួចស្រូបយកចំហាយរបស់វា ដោយគ្របកន្សែងពីលើក្បាលឲ្យជិត។ វិធីនេះ អាចកាត់បន្ថយស្លេសនៅក្នុងផ្លូវដង្ហើម និងព្យាបាលបញ្ហារលាកច្រមុះបានដូចគ្នា។
វិធីទាំងពីរខាងលើនេះ ពិតជាមានប្រសិទ្ធភាព ហើយល្អប្រសើរជាងការប្រើប្រាស់ថ្នាំពេទ្យទៅទៀត៕
មតិយោបល់