តារាសម្ដែងស្រីដែលធ្លាប់មានរហ័សនាមថា ហាន់ជីអ៊ុន ឬមានឈ្មោះពិតថា Song Hye Kyo កំពុងមានប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ ២០១៦ ដែលនាងបានសម្ដែងជាតួអង្គអ្នកគ្រូពេទ្យចិត្តមនុស្សធម៌ នៅក្នុងរឿង Descendants of the sun ឥឡូវនាងបានចេញមុខបកស្រាយរឿងជីវិតគូស្រករ ដែលនាងមានអារម្មណ៍ខ្លាចរអារដូចជាមិនចង់រៀបមង្គការឡើយ ។ នេះដោយយោងតាម គេហទំព័រ MThai នៅថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០១៧ ។
តារាស្រីវ័យ ៣៥ ឆ្នាំ រូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន W Korea ជុំវិញបញ្ហារឿងជីវិតអាពាហ៍ពិពាហ៍ថា ” ខ្ញុំក៏ធ្លាប់គិតថា គួរតែរៀបការបានហើយ ព្រោះខ្ញុំធ្លាប់គិតថា វាជារឿងងាយបំផុត តែតាមការពិត វាជារឿងមួយពិបាកបំផុត ព្រោះមនុស្សដែលខ្ញុំធ្លាប់ណាត់ជួប នឹងមានទំនាក់ទំនងស្នេហ៍នោះមានកំរិតរបស់គេ អ៊ីចឹងហើយពេលនោះទើបធ្វើឲ្យអារម្មណ៍អស់សង្ឃឹមកើតមានឡើងម្ដងបន្ដិចៗ រហូតដល់បាក់ស្បាត ។
ទន្ទឹមនឹងនោះ ហាន់ជីអ៊ុន បានបន្ដទៀតថា ” រហូតដល់ពេលឮក្រុមគ្រួសារខ្ញុំ និយាយពីរឿងបញ្ហាគ្រួសារ រៀបការនោះ វាបានធ្វើឲ្យសតិអារម្មណ៍ខ្ញុំក្នុងការរៀបការ ចាប់ផ្ដើមរសាយម្ដងបន្ដិចៗ ” ៕
មតិយោបល់